ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសកំហូចចូលចិត្តលួចថតនារីៗងូតទឹក ចុងក្រោយភ្លាត់ស្នៀតត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media June 11, 2020
    បុរសកំហូចចូលចិត្តលួចថតនារីៗងូតទឹក ចុងក្រោយភ្លាត់ស្នៀតត្រូវសមត្ថកិច្ចក្របួចជាប់

    ខេត្តកណ្តាល ៖ បុរសកំហូចពេលនារីៗដែលស្នាក់នៅបន្ទប់ជួលចូលងូតទឹកអាក្រាតកាយនៅក្នុងបន្ទប់ទឹករបស់ខ្លួន ពេលនោះរូបគេបានយកទូរស័ព្ទលួចថតរូបតាមប្រហោងឥដ្ឋ ភ្លាត់ស្នៀត ត្រូវបានជនរងគ្រោះឃើញស្រែកឆោឡោប្រាប់ម្តាយរបស់នាងហៅបុរសកំហូចចេញពីបន្ទប់មក រួចសុំទូរស័ព្ទមកឆែកមើលឃើញរូបភាពវីដេអូងូតទឹកអាក្រាតកាយ ទើបប្ដឹងប៉ូលិសចាប់ខ្លួនតែម្ដង ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល កាលពីវេលាម៉ោង១៩និង១៨នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់ទឹកជនរងគ្រោះ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ជនរងគ្រោះមាន៣នាក់ដូចជា ទី១-ឈ្មោះ អ.រ.ន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ ទី២-ឈ្មោះ គ ព ស ក ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ និងទី៣-ឈ្មោះមជ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរនិស្សិត។

    ជនសង្ស័យឈ្មោះ ម៉ា ចាន់ថៃ ហៅឆង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ:ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ទូរស័ព្ទដៃគ្រឿងម៉ាកOPPO ពណ៌ខ្មៅ លេខស៊ីម០៩៦៤៤៤២៨០៥ (មានជាប់រូបភាពជនរងគ្រោះ)។

    យោងតាមរបាយការណ៍ពីសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បានអោយក្រុមការងារខ្មែរណូតដឹងពីសភាពនៃរឿងហេតុដូច្នេះថា កាលពីវេលាកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះកំពុងតែងូតទឹកអាក្រាតកាយនៅក្នុងបន្ទប់ទឹករបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅផ្ទះជួលក្បែរគ្នាបានយកទូរស័ព្ទលួចថតរូបតាមប្រហោងឥដ្ឋ ពេលនោះត្រូវបានជនរងគ្រោះឃើញស្រែកឆោឡោរ ទើបជនសង្ស័យរត់ចូលក្នុងបន្ទប់ជួលរបស់ខ្លួន ហើយជនរងគ្រោះក៏បានប្រាប់ម្តាយរបស់ខ្លួនហៅជនសង្ស័យចេញពីក្នុងបន្ទប់រួច យកទូរស័ព្ទមកឆែកមើលឃើញរូបភាពវីដេអូអាក្រាតកាយ ក៏ប្តឹងទៅនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay