ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជំងឺកូវីដ១៩ នៅប៉ែកអ៉ឺរុបបានចុះថយ ប៉ុន្តែនៅអាមេរិកឡាទីនកំពុងក្លាយជាចំណុចកណ្ដាលនៃការផ្ទុះឡើងថ្មី ដោយមានការឆ្លងជាង ១.៤លាននាក់ និងស្លាប់ជាង ៧ម៉ឺននាក់

    BY autoadmin June 11, 2020
    ជំងឺកូវីដ១៩ នៅប៉ែកអ៉ឺរុបបានចុះថយ ប៉ុន្តែនៅអាមេរិកឡាទីនកំពុងក្លាយជាចំណុចកណ្ដាលនៃការផ្ទុះឡើងថ្មី ដោយមានការឆ្លងជាង ១.៤លាននាក់ និងស្លាប់ជាង ៧ម៉ឺននាក់

    វិបត្តិជំងឺ COVID-19 នៅអាមេរិកឡាទីនបានឈានដល់តួលេខកំពូលថ្មីមួយកាលពីថ្ងៃពុធ ដោយមានអ្នកស្លាប់សរុបលើសពី ៧០,០០០នាក់ ហើយក្នុងនោះផងដែរប្រទេសម៉ិកស៊ិកបានកត់ត្រាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន។ ប្រទេសប្រេស៊ីលដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ នៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ក្នុងចំណោមប្រទេសនៅក្នុងអាមេរិកឡាទីន ខណៈដែលអ្នកស្លាប់សរុបមានចំនួនត្រឹមតែ ៤០,០០០នាក់ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស។

    ចំណែកប្រទេសម៉ិចស៊ិកដែលជាប្រទេសធំបំផុតទី២ នៅក្នុងអាមេរិកឡាទីន បានរាយការពីការឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤,៨៨៣នាក់ ដែលត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាល រួមជាមួយអ្នកស្លាប់ចំនួន ៧០៨នាក់បន្ថែមទៀត។ ដូច្នេះគិតមកទល់ពេលនេះម៉ិចស៉ិកមានអ្នកឆ្លង COVID-19 សរុប ១២៩,១៨៤នាក់ និងស្លាប់សរុប ១៥,៣៥៧នាក់។

    នៅអាមេរិកឡាទីនទាំងមូលមានករណី COVID-19 សរុបរហូតដល់ទៅ ១.៤៥ លាននាក់ ខណៈការស្លាបសរុបរបស់តំបន់នេះមាន ៧០,៩៧២នាក់ ដែលវាបានក្លាយជាក្ដីកង្វល់ថ្វី នៅពេលដែលទ្វីបអឺរ៉ុបបង្ហាញការចុះថយ ប៉ុន្តែនៅអាមេរិកឡាទីនបានក្លាយជាទីតាំងផ្ទុះឡើងថ្មី។ ការផ្ទុះឡើងនេះក៏បានរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសប៉េរូ ឈីលី និងកូឡុំបៀផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: