អគ្គិភ័យឆេះតូបជួលជិត៣០តូប និងភោជនីយដ្ឋាន២កន្លែង បង្កការភ្ញាក់ផ្អើលទាំងព្រលឹមនៅក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ- នៅម៉ោង៥ព្រឹកព្រលឹមថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០ មានអគ្គិភ័យបានឆេះតូបសម្រាប់ជួលស្នាក់នៅ និងភោជនីយដ្ឋាន២កន្លែង ជាប់គ្នា ធ្វើពីឈើប្រក់ស្បូវ សរុបអស់ចំនួន២៧ តូប និងភោជនីយដ្ឋាន២កន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាង ដោយហេតុការណ៍អគ្គិភ័យនេះកើតឡើងនៅតំបន់អូរត្រេះ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាការខូចខាត រួមមាន៖
+ទីតាំងទី ១ : ឈ្មោះ ហ្វូតព្រីន មាន១៤តូប និងភោជនីយដ្ឋាន១ រួមនិងសម្ភារៈខូចខាត ទាំងស្រុង។
+ទីតាំងទី ២ : ឈ្មោះ បាណាណា មាន១៣តូប រួមនឹងសម្ភាៈរខូចខាតទាំងស្រុង។
អគ្គិភយ័នេះបានរលត់ទៅវិញនៅវេលាម៉ោងជា ៦ព្រឹកថ្ងៃដដែល ក្រោយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភយ័ច្រើនគ្រឿងរបស់នគរបាល និងកងរាជអាវុធហត្ថ ហើយបើតាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ឡើយ៕

ប្រភព៖ លោក Huy Bunleng