ព័ត៌មានជាតិ
អោយតែយ៉ាងនេះ ខូចសុខភាពអស់ហើយ! ចាប់បានសាច់មាន់ និងឆ្អឹងមាន់ ខូចគុណភាពចំនួន ៧១ ថង់ និង ៤០កេស សរុបចំនួន ១,១៩០ គីឡូក្រាម
BY Khmernote Media
June 11, 2020
ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការជាមួយ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត បានត្រួតពិនិត្យឃើញសាច់មាន់ និងគ្រោងឆ្អឹងមាន់ខូចគុណភាព ចំនួន ៧១ ថង់និង ៤០កេស សរុបចំនួន ១,១៩០ គីឡូក្រាម ស្ថិតនៅក្នុងឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពីការត្រួតពិនិត្យ មន្រ្តីមានសមត្ថកិច្ចបានយកសាច់មាន់ និងគ្រោងឆ្អឹងខូចគុណភាពទាំងនោះ មករក្សាទុកនៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីកសាងឯកសារបញ្ជូនទៅតុលាការដោះស្រាយតាមនិតិវិធីច្បាប់៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ