ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្តាយជាគ្រូបង្រៀនចងកសម្លាប់ខ្លួននៅផ្ទះ បានប៉ុន្មានម៉ោងកូនប្រុស សុញគំនិតមកលោតពីលើស្ពានអាកាសស្ទឹងមានជ័យ សម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ ដោយសារតែមានវិប្បដិសារី ធ្វើខុសលើម្តាយរឿងមួយនេះ

    BY Khmernote Media June 12, 2020
    ម្តាយជាគ្រូបង្រៀនចងកសម្លាប់ខ្លួននៅផ្ទះ បានប៉ុន្មានម៉ោងកូនប្រុស សុញគំនិតមកលោតពីលើស្ពានអាកាសស្ទឹងមានជ័យ សម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ ដោយសារតែមានវិប្បដិសារី ធ្វើខុសលើម្តាយរឿងមួយនេះ

    រាជធានីភ្នំពេញ ៖ ហេតុការណ៍លោតសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចខណ្ឌមានជ័យបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងពីដំណើររឿងដូច្នេះថា មុនឈានដល់ការលោតសម្លាប់ខ្លួនរបស់បុរសម្នាក់ ពីលើស្ពានអាកាសស្ទឹងមានជ័យខាងលើនេះ សូមបញ្ជាក់ដើមចមនៃរឿងរ៉ាវកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ត្រូវជាម្តាយបង្កើតរបស់បុរសដែលបានលោតសម្លាប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យ មានឈ្មោះ ខៀវ ចាន់ស៉ីណែត អាយុ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀន បានចងកសម្លាប់ខ្លួននៅផ្ទះបាត់ទៅហើយ នៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

    បន្ទាប់ពីដឹងថាម្តាយរបស់ខ្លួនបានចងកសម្លាប់ខ្លួនរួចមក រូបខ្លួនជាកូនដឹងកំហុស ព្រោះជាអ្នកដែលបានធ្វើឲ្យម្តាយចងកសម្លាប់ខ្លួន ធ្វើឲ្យមានវិប្បដិសារីយ៉ាងខ្លាំង សុញគំនិតគិតខ្លី ទើបបុរសជាកូនបានសម្រេចចិត្ត ជ្រើសយកការបញ្ចប់ជីវិត មកលោតសម្លាប់ខ្លួននៅលើស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង០៩:៣០នាទីយប់ថ្ងៃដដែលនេះ។

    តាមប្រភពព័ត៌មានឲ្យដឹងថា កូនប្រុសដែលលោតសម្លាប់ខ្លួនមានវិប្បដិសារីជាខ្លាំង បន្ទាប់ពីរូបគេបានធ្វើខុសបំផ្លាញលុយរបស់ម្តាយជាច្រើនម៉ឺនដុល្លារ បានសម្រេចចិត្តមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ កាលពីម៉ោងជាង១០យប់ បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីដឹងថា ម្តាយរបស់ខ្លួន បានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ កាលពីព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

    កូនដែលមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ មានឈ្មោះ ចាន់ មាសពិសាល មុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង ស្នាក់នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)។

    បើតាមប្រភពពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ដូច្នេះថា នៅមុនពេលកើតហេតុ គេមិនដឹងជនរងគ្រោះជិះអ្វីមកនោះទេ តែមានគេឃើញជនរងគ្រោះដើរមកលើស្ពានតែម្នាក់ឯងទាំងទឹកមុខស្រងូតស្រងាត់ រួចអឺតមើលមកក្រោមម្ដងហើយម្ដងទៀត ស្រាប់តែឃើញជនរងគ្រោះបានលោត ពីលើស្ពានអាកាសស្ទឹងមានជ័យ ធ្លាក់មកបោកនឹងថ្នល់ផ្លូវខាងក្រោមដី បណ្ដាលឲ្យបោកក្បាលរងរបួសធ្ងន់ និងបាក់ជើងម្ខាង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ ចោមរោមមើលយ៉ាងច្រើនព្រោងព្រាតផងដែរ ។ បច្ចុប្បន្នកម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានបោះដៃហៅរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន មកដឹកបុរសរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay