ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយមានមនុស្សពុល និងស្លាប់ជាច្រើននាក់មក រដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើឲ្យផ្អាកលក់ ស្រាថ្នាំចិនសែ តាំងគួយ

    BY Khmernote Media June 12, 2020
    ក្រោយមានមនុស្សពុល និងស្លាប់ជាច្រើននាក់មក រដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើឲ្យផ្អាកលក់ ស្រាថ្នាំចិនសែ តាំងគួយ

    បន្ទាប់ពីមាន​ករណីពុល​​ស្លាប់ ៤ និង​ដេក​ពេទ្យ ១១ នាក់ ក្រោយ​ផឹក​ស្រា​ថ្នាំ​ចិនសែ តាំងគួយ កាលពី​ពេលកន្លងទៅ​រួច​មក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​ឃាត់មិន​ឲ្យ​មានលក់​ស្រាចិនសែ​ប្រភេទ​នេះ​នៅ​គ្រប់​បណ្ដា​ទីផ្សារ​ទាំងអស់ និង​តាម​លំនៅឋាន​មាន​ដាក់​តាំង​លក់​ក្នុង​ខេត្តនេះតទៅ​ទៀត។

    រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្ទីរជំនាញ​បាន​យក​វត្ថុ​តាង​ទៅ​ធ្វើ​តេស្ត​រក​សារធាតុ​ផ្សំ និង​ផ្សព្វផ្សាយ​ព័ត៌មានក្នុង​ពេល​ខាង​មុខនេះ ហើយអាជ្ញាធរ​ក៏​​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ចូលរួម​សហការ​ បញ្ឈប់​ការ​លក់​ស្រា​យីហោ​ប្រភេទ​នេះ​បណ្ដោះអាសន្ន និង​សូមឲ្យ​អ្នក​ធ្លាប់​ទទួល​ទា​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដោយ​រង់ចាំ​មន្ត្រី​ជំនាញ ក្រសួង និង​ស្ថាប័ន​ធ្វើការ​ពិសោធន៍​ឲ្យ​បាន​ត្រឹមត្រូវ​សិន មុន​នឹង​លក់ ឬ​ទិញ​យក​ទៅ​ពិសា៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay