PR

ឈ្នះ! ឈ្នះ! ឈ្នះ! គ្រប់គ្នាអាចឈ្នះរង្វាន់នៅក្នុងកម្មវិធីជល់ម៉ោ ឈ្នះម៉ោ

BY
srey nuch
June 12, 2020

ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ អិលធីឌី (ក្រុមហ៊ុនស្រាបៀរ អង្គរ) មានមោទនភាពក្នុងនាមជាម្ចាស់រោងចក្រផលិតស្រាបៀរដ៏ធំជាងគេមួយនៅក្នុងប្រទេស និងបានបង្កើតកម្មវិធីគាល់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ដ៏អស្ចារ្យនៅទូទាំងប្រទេសកម្ពុជា នាពេលថ្មីៗនេះ ដែលមហាយុទ្ធនាការនេះមានឈ្មោះថា ជល់ម៉ោ។ អតិថិជនគ្រាន់តែ គាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយពិនិត្យមើលរង្វាន់ដែលមានដូចជារថយន្ត ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូក្រាម ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរអង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។ ការផ្តល់រង្វាន់ដ៏អស្ចារ្យនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់នូវភាពរីករាយ និងអរគុណអតិថិជនរបស់ខ្លួនសម្រាប់ពេលវេលាដ៏វិសេសវិសាលជាមួយស្រាបៀរ អង្គរ។


លោក Rychkov Sergey អ្នកជំនាញផលិតស្រាបៀរ អង្គរ ក៏មានប្រសាសន៍ឲ្យដឹងដែរថា “ស្រាបៀរ អង្គរ ត្រូវបានផលិតចេញពីគ្រឿងផ្សំល្អឥតខ្ចោះ ស្របតាមស្តង់ដារអឺរ៉ុបរបស់ក្រុមហ៊ុន Carlsberg Group ដែលរសជាតិអស្ចារ្យថ្មីនៃស្រាបៀរ អង្គរ ផលិតឡើងដោយឆន្ទៈរបស់អ្នកវិទ្យាសាស្រ្តផលិតស្រាបៀរដ៏ពេញនិយម និងការប្តេជ្ញាចិត្តដើម្បីផ្តល់នូវភាពរីករាយសម្រាប់អតិថិជនរបស់យើង។ យើងជ្រើសរើសយកគ្រឿងផ្សំល្អបំផុត ដែលចម្រាញ់យ៉ាងពិសេស និងហ្មត់ចត់បំផុតប៉ុណ្ណោះ ដើម្បីយកមកផលិតបានស្រាបៀរ អង្គរ ហើយយើងបានប្រើប្រាស់បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងអ្នកជំនាញផលិតស្រាបៀរលំដាប់ពិភពលោក ដើម្បីផលិតបានស្រាបៀររសជាតិឈ្ងុយឆ្ងាញ់បំផុតនៅប្រទេសកម្ពុជា។

ការខិតខំរបស់យើងបានធ្វើឲ្យស្រាបៀរ អង្គរ ឈ្នះពានរង្វាន់គុណភាពលំដាប់ថ្នាក់ពិភពលោកជាច្រើន តាំងពីឆ្នាំ 1992 ហើយជាមោទនភាពដ៏អស្ចារ្យរបស់ខ្លួនបន្ថែមទៀត ដែលសា្របៀរ អង្គរ បានឈ្នះមេដាយមាសគុណភាពពិភពលោកឆ្នាំ2020 ពីស្ថាប័ន កំពូល Monde Selection។
ហើយនាពេលថ្មីៗនេះ ស្រាបៀរ អង្គរ ក៏បានរកឃើញអ្នកឈ្នះរង្វាន់ជាច្រើននាក់ នៅក្នុងកម្មវិធីជល់ម៉ោ ឈ្នះម៉ោ របស់ខ្លួន ហើយចែករង្វាន់ដល់ផ្ទះរបស់ពួកគាត់ផ្ទាល់នៅទូទាំងប្រទេសកម្ពុជា។ រង្វាន់នៅក្នុងក្រវិលកំប៉ុងជាច្រើនកំពុងរង់ចាំអ្នកពីស្រាបៀរ អង្គរ។ គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន។ រីករាយជាមួយស្រាបៀរ អង្គរ នៅថ្ងៃនេះ។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ

Share This Post: