ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតមកត្រឹមល្ងាចថ្ងៃ ១២ មិថុនានេះ អ្នកពុលស្រាថ្នាំ (តាំងគួយ សម្រួលសរសៃ និងក្រពះ) មានចំនួន ៤១នាក់ ស្រី៣នាក់ និងស្លាប់មានចំនួន៧ នាក់ហើយ

    BY Khmernote Media June 12, 2020
    គិតមកត្រឹមល្ងាចថ្ងៃ ១២ មិថុនានេះ អ្នកពុលស្រាថ្នាំ (តាំងគួយ សម្រួលសរសៃ និងក្រពះ) មានចំនួន ៤១នាក់ ស្រី៣នាក់ និងស្លាប់មានចំនួន៧ នាក់ហើយ

    អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅល្ងាចថ្ងៃទី១២ ខែ មិថុនាឆ្នាំ ២០២០នេះថា៖ ករណីពុលស្រាយីហោស្រាថ្នាំចិនសែតាំងគួយនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះគិតត្រឹមថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៥ ល្ងាចនេះអ្នកពុលស្រាថ្នាំចិនសែយីហោតាំងគួយ គឺអ្នកពុលទាំងអស់ចំនួន៤១នាក់ ស្រីចំនួន 3នាក់ ហើយអ្នកស្លាប់មានចំនួន៧ នាក់សុទ្ធតែជាបុរស។ ហើយអ្នកដែលកំពុងសម្រាកក្នុងមន្ទីពេទ្យមានចំនួន៣៤នាក់ ក្នុងនោះសម្រាកក្នុងមន្ទីរពេទ្យស្រុកមង្គលបុរី ៩នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ១៦នាក់ មន្ទីរពេទ្យខេត្តសៀមរាប ២នាក់ ។

    ដោយឡែកអ្នកជំងឺ ម្នាក់ដែលបានលាងឈាមនៅមន្ទីរពេទ្យខេត្តសៀមរាប មកដល់ពេលនេះមានស្ថានភាពល្អ អ្នកដែលពុលគឺគាត់ដឹងខ្លួនហើយ ហើយអ្មកជំងឺសម្រាកនៅផ្ទះគឺមានចំនួន៧នាក់ ក្នុងនោះចេញពីមន្ទីរពេទ្យចំនួន៤នាក់ គាត់មានសុខភាពល្អ ប្រសើរធម្មតាទេ។ បច្ចុប្បន្ននេះក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលខេត្តបន្ទាយមានជ័យ ស្រុកប្រតិបត្តិ មន្ទីពេទ្យនិងមណ្ឌលសុខភាពកំពុងបន្តចុះអប់រំសុខភាព ហើយជាពិសេសទៀត លោកជំទាវ ឱ វណ្ណឌីន ក៏សូមអំពាវឲបងប្អូនប្រជាពលរដ្ឋទាំងអស់កុំពិសារស្រា ដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសការលាយស្រាមិនមានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើអោយ យើងពុល និងធ្វើអោយប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររហូតដល់មានការបាត់បង់ជីវិតផងដែរ៕ ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay