ករណីកូវីដ១៩ នៅសាំងហ្គាពួរកើនជិតដល់ ៤ម៉ឺននាក់ ខណៈពិភពលោកឆ្លងក្បែរ ៨លាននាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឺងថា សាំងហ្គាពួរគិតត្រឹមថ្ងៃសុក្រ ទី១២ ខែមិថុនា បានរកឃើញករណីជំងឺ COVID-19 បន្ថែមចំនួន ៤៦៣ ករណី ដោយក្នុងនោះមាន ១៨នាក់ ជាករណីនៅក្នុងសហគមន៍។ ប្រការនេះនាំឱ្យចំនួនករណី COVID-19 នៅក្នុងប្រទេសនេះមានដល់ ៣៩,៨៥០ ករណី ប៉ុន្តែប្រទេសនេះនៅតែរក្សាការស្លាប់ឱ្យនៅត្រឹម ២៥ នាក់ដដែល។

ក្រសួងសុខាភិបាលក៏បានបន្ថែមតំបន់ចំនួន ៣ ទៅក្នុងបញ្ជីកន្លែងដែលអ្នកឆ្លងជំងឺ COVID-19 បានទៅលេងឬទស្សនា ក្នុងនោះមានដូចជា៖ ធនាគា POSB សាខាមជ្ឈមណ្ឌល Kaki Bukit, មជ្ឈមណ្ឌល HarbourFront និងមជ្ឈមណ្ឌលទិញទំនិញ Waterway Point។
ចំណែកករណីនៅទូទាំងពិភពលោកពេលនេះមានជាង ៧.៧ ករណី ខណៈស្លាប់មានជិត ៤៣០,០០០នាក់ ហើយប្រទេសឥណ្ឌាហក់មកនៅលេខ៤ ក្នុងចំណោមប្រទេសមានករណីច្រើនបំផុត ជាមួយនឹងករណីជាង ៣០០,០០០ ករណី ដោយយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia, Worldometers