ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើករថយន្តឡើងស្ពានលឿនពេកមិនប្រយ័ត្ន ជ្រុលបុករថយន្តធុនធំ លាន់ដូចរន្ទះ ខ្ទេចរថយន្តខ្លួនឯងអស់មួយកំណាត់មុខ បើកទៅមុខលែងរួច ទុកចោលលើស្ពានច្បារអំពៅ

    BY Khmernote Media June 14, 2020
    បើករថយន្តឡើងស្ពានលឿនពេកមិនប្រយ័ត្ន ជ្រុលបុករថយន្តធុនធំ លាន់ដូចរន្ទះ ខ្ទេចរថយន្តខ្លួនឯងអស់មួយកំណាត់មុខ បើកទៅមុខលែងរួច ទុកចោលលើស្ពានច្បារអំពៅ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសម្នាក់បានបើករថយន្ត Hilux Vevo មួយគ្រឿងក្នុងល្បឿនលឿន ឡើងស្ពានមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកត្រីធុនធំមួយគ្រឿងទៀតពេញមួយទំហឹង ខ្ទាតទៅប៉ះខឿនចិញ្ចើមស្ពាន អូសទៅមុខប្រហែល១០០ម៉ែត្រទៀត ទើបអស់ល្បឿនបើកទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តរបស់ខ្លួនមួយចំហៀងមុខផ្នែកខាងឆ្វេងខ្ទេចស្ទើរទាំងស្រុង ចំណែករថយន្តដឹកត្រីធុនធំ មិនមានខូចខាតអ្វីធ្ងន់ធ្ងរទេ ក៏បានបន្តដំណើរទៅបាត់ បន្សល់ទុករថយន្តដែលបើកលែងទៅមុខនោះកណ្ដាលស្ពានតែម្ដង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចពាក់កណ្ដាលស្ពានព្រះមុនីវង្សថ្មី(ស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ព្រំប្រទល់ជាមួយសមត្ថកិច្ចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដធុនធំមួយគ្រឿង ប្រភេទរថយន្តដឹកកេសដែកដាក់ត្រីពេញលើរថយន្ត (មិនចាំម៉ាក) បានកំពុងបើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនសន្សឹមៗ មកដល់ជិតពាក់កណ្ដាលស្ពានដែលជាចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក HILUX REVO ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2AG-4040 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ (មិនដឹងថាស្រវឹងឬអត់នោះទេ) បានបើកឡើងស្ពានមកស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តធុនធំរថយន្តដឹកកេសដែកដាក់ត្រីពេញទំហឹងតែម្ដង ទើបធ្វើអោយខ្ទាតទៅប៉ះខឿនចិញ្ចើមស្ពាន អូសទៅមុខប្រហែល១០០ម៉ែត្រទៀត ទើបអស់ល្បឿនបើកទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តរបស់ខ្លួនមួយចំហៀងមុខផ្នែកខាងឆ្វេងខ្ទេចស្ទើរទាំងស្រុង តែសំណាងល្អព្រោះរថយន្ត HILUX Revo ជារថយន្តទំនើបផ្ទុះបែកពោងការពារសុវត្ថិភាពក្នុងរថយន្ត ទើបមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ។

    ចំណែករថយន្តដឹកត្រីវិញ មិនមានអ្វីខូចខាតធ្ងន់ធ្ងរនោះទេ ហើយក៏មិនចង់វែងឆ្ងាយ ទើបបន្តដំណើរទៅមុខបាត់ បន្តិចក្រោយមកគេឃើញបុរសម្នាក់ដែលជាអ្នកបើកបររថយន្តនេះ បានចុះចេញពីរថយន្ត រួចហៅកង់បីជិះចេញពីកន្លែងកើតហេតុបាត់ទៅ ដោយបន្សល់ទុកតែរថយន្ត HILUX REVO នោះកណ្ដាលស្ពាន ទុកអោយយានយន្តដែលធ្វើដំណើរឡើងស្ពានមកប្រហោងពោះស្ទើរគ្រប់គ្នា ព្រោះវ៉ាក់អឺចាប់ហ្រាំងគេចសឹងមិនទាន់ ទំរាំតែមានអ្នកដំណើររាយការណ៍ប្រាប់ទៅសមត្ថកិច្ចបានដឹងនោះ ។

    ក្រោយមកគេឃើញសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់នគរបាលចរាចរណ៍ផ្នែកវាស់វែងខណ្ឌច្បារអំពៅ ចុះមកពិនិត្យមើលរួចធ្វើការបាញ់គំនូស និងវាស់វែងរួចរាល់ផងដែរ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យអោយចុះមកពិនិត្យមើលវិញ ព្រោះចំណុចកើតហេតុស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ។

    បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ បានចុះមកដល់និងរាយការណ៍ប្រាប់ជំនាញ ចុះមកយកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវ រកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

    ដោយ៖​ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay