នរណាមិនភ័យ គ្រាន់តែបើកទ្វារបន្ទប់ភ្លាម ឃើញមនុស្សចងកស្រស់ៗជិតបន្ទប់ជួលខ្លួន
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា បុរសស្រ្តី២នាក់ប្ដីប្រពន្ធ គ្រាន់តែបើកទ្វារបន្ទប់បំណងចេញទៅផ្សារ ស្រាប់តែភ័យស្ទើរលស់ព្រលឹង រត់ចេញមកស្រែកឆោឡោផ្អើលពេញភូមិ ខណៈដែលឃើញសពបុរសម្នាក់បានចងកសម្លាប់ខ្លួន នៅជាប់ខាងក្រៅរនាំងសំណាញ់ដែករបងបន្ទប់ផ្ទះជួលមួយកន្លែង មិនដឹងតាំងពីពេលណា ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលទាំងព្រលឹម ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០៤:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចខាងក្រៅសំណាញ់ដែករបង បន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅផ្លូវជាប់ស្ថានីយ៍បូមទឹកបឹងទំពន់ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពន់ទី២ បានមកដល់ក៏បានទាក់ទងទៅគ្រូពេទ្យជំនាញកោសល្យវិច័យចក្ខុរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ មកធ្វើកោសល្យវិច័យសពជនរងគ្រោះ ដោយមិនទាន់បញ្ជាក់អោយដឹងនៅឡើយ សូមរងចាំដំណឹងបន្ថែម៕

ដោយ៖ បងម៉េង ខ្មែរណូត