ព័ត៌មានជាតិ
បណ្តេញចិនម្នាក់ចេញពីស្រុកខ្មែរ និងហាមលែងឲ្យជាន់ដីខ្មែររយៈពេល០៣ឆ្នាំ
BY Khmernote Media
June 14, 2020
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយ លោកអនុសេនីយ៍ឯក ជា សុភ័ណ្ឌ នាយផ្នែក ស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់ ឲ្យចេញផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) និងប្រថាប់ត្រាហាមចូលរយៈពេល ០៣ឆ្នាំ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិននេះមាន ឈ្មោះ WANG WEI ភេទប្រុស អាយុ ២៧ឆ្នាំ និងត្រូវបានស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើស បង្កការអុកឡុកធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងគ្មានលទ្ធភាពចិញ្ចឹមខ្លួន៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍