ប្រុស ស្រី ២នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចបង្រ្កាបបាននៅក្រុងបាត់ដំបង
បាត់ដំបង៖ កាលពីព្រឹកថ្ងៃ សៅរ៍ ៨រោច ខែ ជេស្ឋឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២០វេលាព្រឹកម៉ោងប្រមាណ៧និង៣០នាទីនៅចំណុចលេីដងផ្លូវភូមិកំពង់សីម៉ា សង្កាត់វត្តគរក្រុងបាត់ដំបងមានករណី(ចោរឆក់ទូរស័ព្ទដៃ)មួយកេីតឡេីងក្នុងពេលដែលជនរងគ្រោះឈ្មោះហេង សុខលេង ភេទស្រី អាយុ ២៩ឆ្នាំមានទីលំនៅក្រុមទី០៥ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងឈរនិយាយទូរស័ព្ទនៅលេីម៉ូតូក្បែរចិញ្ចេីមផ្លូវនាចំណុចកេីតហេតុខាងលេី។

សម្ភារៈបាត់បង់រួមមានៈ -ទូរស័ព្ទដៃម៉ាកSam Sung ចំនួន០១គ្រឿង។ នៅពេលធ្វេីសកម្មភាពនេះក្រោមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំអនុវត្តដោយធ្វេីការស្រាវជ្រាវជាបន្ទាន់ ដែលក្នុងនោះមានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនិងកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ ដែលមានលោកវរសេនីយឯក អូន ហ្វៃ ជានាយការិយាល័យ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយជាជនដៃដល់ក្នុងករណី(ឆក់ទូរស័ព្ទដៃ)ខាងលេីបានចំនួន០២នាក់ក្នុងថ្ងៃដដែលនោះគឺ៖
១-ឈ្មោះជួន កក្តដា ហៅអាម៉ៅ២៦ឆ្នាំទីលំនៅជ្រៃកោងសង្កាត់ស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបង។
២-ឈ្មោះជិន លីកា ភេទស្រី អាយុ១៦ ឆ្នាំ ទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវក្រុងបាត់ដំបង ខេត្តបាត់ដបង។
*វត្ថុតាងដកហូតពេលនេះមានម៉ូតូចំនួន០១គឿង ជាមធ្យោបាយជិះធ្វេីសកម្មភាពល្មេីសច្បាប់។
លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌបានឱ្យដឹថា លោកព្រមទាំងកងកម្លាំងនគរបាលនៅក្នុងផែនរួមទាំងនគរបាលក្រុង ស្រុកខិតខំប្រឹងប្រែងណាស់នៅពេលមានសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមកេីតមានឡេីងនៅក្នុងមូលដ្ឋាន ដោយមិនបានព្រងេីយកន្តេីយឡេីយ គឺកម្លាំងនគរបាលរួមគ្នាភ្លាមៗអនុវត្តក្រោមបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមស្នងការ។
លោកស្នងការរងបានបន្ថែមថា អ្វីដែលនគរបាលសម្រេចបាននៅពេលនេះគឺដោយបានការចូលរួមសហការណ៍ពីមហាជននៅគ្រប់មជ្ឈដ្ឋាន ហេីយលោកសូមឱ្យមហាជនបន្តចូលរួមសហការណ៍ល្អជាមួយសមត្ថកិច្ចនគរបាលជាបន្តទៀត ដោយភាតរ:ភាពបំផុត។ នៅពេនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកទូរស័ព្ទដៃរបស់ជនរងគ្រោះនិងបន្តរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់វិធានការតាមផ្លូច្បាប់៕(រូបភាពផែនការងារ/ព្រហ្មទ័ណ្ឌ) ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង




