ថ្ងៃទី១៤ ខែមិថុនា តែ១ថ្ងៃសោះ ផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍បានជាង ៨០០គ្រឿងនៅទូទាំងប្រទេស
រាជធានីភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៨១០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៤ខែមិថុនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៦,៧៦៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,៦៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៤ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ