ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លេងស៊ីភ្នែកជញ្ជីង ១០០គីឡូ បាត់អស់២០ គីឡូ ហើយចេះតែឆ្ងល់បាត់កៅស៊ូទៅណាច្រើនម៉្លេះ តាមពិតថៅកែទិញកៅស៊ូលួចកល់ជ័រពីក្រោមសោះ ហើយបោះពាក្យសំដីថា “បើមិនកល់ស្បែកជើង ម៉េចរកស៊ីចំណេញ ហើយបើដឹងថា ជញ្ជីងស៊ី ម៉េចបានលក់ឲ្យទៀត”

    BY Khmernote Media June 15, 2020
    លេងស៊ីភ្នែកជញ្ជីង ១០០គីឡូ បាត់អស់២០ គីឡូ ហើយចេះតែឆ្ងល់បាត់កៅស៊ូទៅណាច្រើនម៉្លេះ តាមពិតថៅកែទិញកៅស៊ូលួចកល់ជ័រពីក្រោមសោះ ហើយបោះពាក្យសំដីថា “បើមិនកល់ស្បែកជើង ម៉េចរកស៊ីចំណេញ ហើយបើដឹងថា ជញ្ជីងស៊ី ម៉េចបានលក់ឲ្យទៀត”

    ខេត្តកំពង់ធំ៖ ថៅកែទិញកៅស៊ូម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបុរសកសិករម្នាក់ប្ដឹងឱ្យសមត្ថកិច្ចជួយត្រួតពិនិត្យជញ្ជីងរបស់ថៅកែនោះ ស្រាប់តែឃើញថា មានកល់ជ័រស្បែកជើងបណ្ដាលឱ្យជញ្ជីងនោះ ស៊ីភ្នែកជញ្ជីងបាត់អស់ ២០គីឡូក្រាម ក្នុងចំនួន១០០គីឡូក្រាម ។

    យោងតាមកំណត់ហេតុ គឺលោក ស្រ៊ូយ ម៉េងគង់ បានប្ដឹងលោកស្រី យន បុប្ផា កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មកកាន់អធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ឱ្យជួយត្រួតពិនិត្យជញ្ជីងបន្ថែមលើជញ្ជីងទម្ងន់១២០គីឡូក្រាម ដែលលោកស្រី យន បុប្ផា បានប្រើប្រាស់ សម្រាប់ទិញកៅស៊ូពីកសិករនានា។ សមត្ថកិច្ចបញ្ជាក់ថា ជញ្ជីងមួយនេះពិតជាការកល់ជ័រស្បែងជើងកៅស៊ូ ពិតប្រាកដមែន។

    លោក ស្រ៊ូយ ម៉េងគង់ ជាម្ចាស់ចំការកៅស៊ូបាននិយាយថា គាត់ហួសចិត្តយ៉ាងខ្លាំង ធ្លាប់រកស៊ីជាមួយគ្នារាប់ឆ្នាំហើយ ឆ្ងល់ចេះតែបាត់កៅស៊ូពេញមួយឡានបាត់ដល់ទៅ ៧០០ គីឡូក្រាម ។ ទើបគាត់ឆែកមើលជញ្ជីងអ្នកទិញ យកកៅស៊ូស្បែកជើងផ្ទាត់កល់ក្នុងជញ្ជីង ដើម្បីស៊ីភ្នែកគីឡូ ដោយក្នុង ១០០គីឡូក្រាម បាត់អស់ ២០គីឡូក្រាម ។

    លោកបន្តថា ដើម្បីការពារដល់ពលរដ្ឋឯទៀត ដែលលក់ ស្វាយចន្ទី ដំឡូង កៅស៊ូ កុំឲ្យចាញ់បោកជនកេងបន្លំភ្នែកជញ្ជីងនេះ ទើបលោកសម្រេចចិត្តប្ដឹង ហើយឥលូវសមត្ថកិច្ចឃុំខ្លួនថៅកែនោះហើយ ដោយសារតែបានទទួលកំហុស និងឆ្លើយបោះសំដីមើលងាយវិញថា “បើមិនកល់ស្បែកជើង ម៉េចរកស៊ីចំណេញ ហើយបើដឹងថា ជញ្ជីងស៊ី ម៉េចបានលក់ឲ្យទៀត” ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay