PR

របកគំហើញដ៏អច្ឆរិយថ្មីនៃកំពូលបច្ចេកវិទ្យាចុងក្រោយបំផុត ពីកំពូលទូរទស្សន៍ដ៏ល្អឯកគ្មានគូប្រៀប SAMSUNG QLED 8K ឆ្នាំ 2020!!

BY
srey nuch
June 15, 2020

(ភ្នំពេញ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០៖ ឱ្យតែផែនដីនៅតែវិល…ការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តឥតឈប់ឈរដែរ! ជាមួយនឹងចក្ខុវិស័យបែបនេះទើបស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះគ្មានគូប្រៀបតាមរយៈការធ្វើនូវទំនើបកម្មរូបភាពឱ្យឈានដល់កម្រិតអស្ចារ្យបំផុត 8K ធ្វើយ៉ាងណាដើម្បីធ្វើការផ្តល់ជូននូវកំពូលរសជាតិដ៏វិសេសវិសាលនៃការមើលឃើញសម្រាប់មនុស្សជាតិទូទាំងសកលលោក!
រំឮកផងដែរថា Samsung QLED 8K បានក្លាយជាជើងឯកគ្មានគូប្រៀបនៃពិភពទូរទស្សន៍ដ៏វៃឆ្លាតនៃយុគសម័យបច្ចេកវិទ្យា AI ក្នុងឆ្នាំ២០២០ នេះ! អានុភាពនៃបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរក្នុងលោកនេះបានកំពុងផ្តល់នូវកំពូលបទពិសោធន៍ថ្មីកាន់តែអស្ចារ្យក្នុងការទស្សនាជាមួយទូរទស្សន៍ដែលមានរចនាបថយ៉ាងល្អឥតខ្ចោះគ្មានទាស់ភ្នែកដែលមិនមានគែម…មានរាងស្តើងបំផុត និងសំឡេងដ៏គួរឱ្យស្ញប់ស្ញែង!

ឥឡូវនេះសូមមកមើលពីលក្ខណៈពិសេសលម្អិតបន្ថែមដែលធ្វើឱ្យ Samsung QLED 8K ឈរក្នុងតំណែងជើងឯកក្នុងលោកដោយគ្មានអ្នកផលិតផលទូរទស្សន៍ណាអាចប្រៀបផ្ទឹមជាមួយបានឡើយ!

1. Infinity Screen
ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ!!

2. AI Quantum Processor 8K
ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ!!
– Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ 33 លាន ភិចស៊ែល!!
– 8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា (AI) ដែលជួយបំលែងកម្រិតរូបភាពកាន់តែច្បាស់រហូតដល់ 8K!
– Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាពនិង សំឡេងយ៉ាងល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាពពីបច្ចេកវិទ្យា AI
– Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសំឡេងមជ្ឈដ្ឋានខាងក្រៅដោយ
បច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតម្លើងសំឡេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍នោះទេ។

3. Object Tracking Sound+
ឥទ្ធិពលនៃឧបករណ៍បំពងសំឡេងចំនួន 6 គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសំឡេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៍ក្នុងការទស្សនាកាន់តែអស្ចារ្យជាមួយនឹងសំឡេងដ៏ពិរោះរន្តំ។

4. 100% Color Volume with Quantum Dot
ការបញ្ចេញពណ៌បានរហូតដល់ 100% ដោយការទស្សនារូបភាពដូចពិតៗ និងកាន់តែរស់រវើកអស្ចារ្យជាមួយនឹងពន្លឺភ្លឺច្បាស់បែបធម្មជាតិ និងអាចបង្ហាញរូបរាងជាង 100 លានទម្រង់នៃពណ៌ដូចទៅនឹងធម្មជាតិបានគ្រប់កម្រិតពន្លឺ!

5. Quantum HDR10+
រីករាយទស្សនាជាមួយនឹងការបញ្ចេញពន្លឺរបស់ពណ៌រូបភាពបានកាន់តែច្បាស់ និងលម្អិតជាទីបំផុត!

6. Direct Full Array
ជាបច្ចេកវិទ្យាធ្វើឱ្យពណ៌នីមួយៗដែលបញ្ចេញមកមានលក្ខណៈដិតច្បាស់ល្អបំផុតទោះស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏នៅតែមិនមានបញ្ហាច្រឡំពណ៌ទៅនឹងស្ថានភាពពន្លឺដែរ!

7. Ultra-Viewing Angle
ទោះជាលោកអ្នកទស្សនាពីជ្រុងណាក៏នៅតែទទួលបានរូបភាពច្បាស់ត្រជាក់ភ្នែកដោយធានា និងរក្សាកម្រិតពណ៌ឱ្យនៅភ្លឺច្បាស់ ដិតល្អដដែលជានិច្ច!

8. Real Game Enhancer+
សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមនឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ…ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត!

9. No Gap Wall-Mount & Ambien Mode+
អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាត និងទាន់សម័យ។

10. Easy Connection for Mobile and Computer:
លោកអ្នកក៏អាចធ្វើការតភ្ជាប់បានយ៉ាងងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរជាមួយ Android និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា!

11. Voice Assistance & Khmer Voice Support for YouTube
ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សំឡេងទៅដល់ 3 ជម្រើសដូចជា Bixby, Alexa & Google assistance។ លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សំឡេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានផងដែរ! ឡូយអត់ប៉ុណ្ណឹង…!!

ជាមួយនឹងចំណុចអស្ចារ្យទាំងអស់នេះហើយបានធ្វើឱ្យ SAMSUNG QLED 8K ល្បីល្បាញកក្រើកពិភពលោក លក់ដាច់បំផុតជាប់លំដាប់ថ្នាក់លេខ 1 ទូទាំងពិភពលោករយៈពេល 14 ឆ្នាំជាប់ៗគ្នា និងទទួលស្គាល់គុណភាពពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសំឡេង និងគុណភាពវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ!

សូមបញ្ជាក់ម្តងទៀតថាអតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះសូមកុំភ្លេចសួររកប័ណ្ណធានាណា៎!!

Share This Post: