ប៊ូសស្ត្រង មានអាវភ្លើងលើឆាកប្រគំតន្ត្រីថ្ងៃទី12 ឧសភានេះទៀត
នេះពិតជាប្លែកទៀតហើយសម្រាប់ការប្រគំតន្ត្រីក្នុងស្រុកដែលមិនធ្លាប់មានកន្លងមក ហើយលើកនេះពិតជាសប្បាយនិង ចម្លែកអារម្មណ៍ទៀតហើយជាមួយ BOOSTRONG ដែលតែងតែនាំយកភាពសប្បាយរីករាយថ្មីៗប្លែកៗជូនបងប្អូនយើង។ ហើយលើកនេះ ប៊ូសស្ត្រង បាននាំយកតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទប៉ាណាម៉ា មកច្រៀងផ្ទាល់នៅខ្មែរយើង ព្រមទាំងនាំយកការសម្ដែងប្លែកជាច្រើនទៀតផង។

ជាមួយគ្នានេះដែរ ស្របពេលដែលការប្រគំតន្ត្រីជិតមកដល់ ប៊ូសស្ត្រងបានត្រៀមខ្លួននឹងរៀបចំការសម្ដែងជាច្រើនដែលពិសេសជាងគេនោះគឺ មនុស្សអាវភ្លើងLED រាំលើឆាកតន្ត្រី ប៉ាណាម៉ា។ ការសម្ដែងជាមួយអាវភ្លើង LED នេះគឺពិតជាប្លែកភ្នែកជាក់ជាមិនខានឡើយ។ យើងធ្លាប់តែឃើញការសម្ដែងបែបនេះនៅតែប្រទេសដែលរីកចម្រើនខ្លាំងតែប៉ុណ្ណោះហើយនិងនៅលើឆាកតន្ត្រីធំៗទើបមាន តែពេលនេះប្រទេសយើងក៏មិនចាញ់គេដែរ ដោយ BOOSTRONG តែងតែនាំយកអ្វីដែលល្អ ប្លែកៗហើយអ្វីដែលគេមានប្រទេសយើងក៏មានដែរ។

នេះច្បាស់ណាស់ហើយថាការប្រគំតន្ត្រី ប៉ាណាម៉ា ថ្ងៃទី12 ឧសភា ដែលនាំមកជួនជាពិសេសដោយភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង គឺពិតជាសប្បាយ កក្រើក អង្រួនអារម្មណ៍ ប្លែកភ្នែក ហើយអ្នកដែលមិនបានចូលរួមផ្ទាល់នឹងមានអារម្មណ៍ថាស្ដាយក្រោយមិនខាន។ កុំភ្លេចណាជួបគ្នានៅកោះពេជ្រថ្ងៃទី 12 ឧសភា ជាមួយការប្រគំតន្ត្រីប៉ាណាម៉ា និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង BOOSTRONG ខ្លាំងជាងយូរជាង។