ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមអាជ្ញាធរជួយមើលផង ចំណតរង់ចាំឡានក្រុងលេខ៤០ នៅកំណាត់ផ្លូវជាតិលេខ២ មានសភាពទ្រុតទ្រោមយ៉ាងដំណំ របេីកទាំងគល់ រងចាំតែពេលបាក់រលំប៉ុណ្ណោះ

    BY Khmernote Media June 15, 2020
    សូមអាជ្ញាធរជួយមើលផង ចំណតរង់ចាំឡានក្រុងលេខ៤០ នៅកំណាត់ផ្លូវជាតិលេខ២ មានសភាពទ្រុតទ្រោមយ៉ាងដំណំ របេីកទាំងគល់ រងចាំតែពេលបាក់រលំប៉ុណ្ណោះ

    រាជធានីភ្នំពេញ៖ អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ កំពុងមានការឆ្ងល់អំពីទីតាំងចំណតឡានក្រុងសាធារណៈមួយកន្លែង ដែលកំពុងរងការខូចខាត ដោយមិនដឹងមូលហេតុ ដែលមានសភាពទ្រុតទ្រោមរបេីកទាំងផ្ទាំង ស័ង្កសីពីក្រោយ រួមទាំងរបេីកសសរទាំងគល់ ទ្រេតទៅម្ខាងហេីយ បេីគិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ គេមិនទាន់ឃើញមានការជួសជុលនៅឡើយទេ រងចាំតែពេលបាក់រលំប៉ុណ្ណោះ ។

    ទោះជាការផ្តល់សេវា រថយន្តក្រុងសាធារណៈ (city bus) និងសេវាកាណូតសាធារណៈ (Taxi Boat) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង ការរីករាលដាល មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រហូតដល់ស្ថានភាពកូវីដ១៩ បានធូរស្បើយឡើងវិញក៏ដោយ តែសំរាប់ទីតាំងចំណត់រង់ចាំរថយន្តក្រុងសាធារណៈមួយនេះ បានរងការខូចខាតជិតបាក់រលំទៅហេីយ ដែលជាចំណតរងចាំលេខ៤០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ជាប់រោងចក្រក្រដាស ជិតក្លឹបកម្សាន្ត RAIN ស្ថិតក្នុងភូមិទួលរកាទី៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ នៅពេលនេះ អ្នកធ្វើដំណើរកាត់ត្រង់ចំណុចនេះកំពុងឆ្ងល់ថា ហេតុអ្វីចំណតរង់ចាំមួយនេះ រងការខូចខាតយ៉ាងដំណំទៅហេីយ ដោយចាំតែពេលបាក់រលំទៅប៉ុណ្ណោះ តែគ្មានការជួសជុល?

    តើអាជ្ញាធរ រឺក៏មន្រ្តីរបស់សាលារាជធានីភ្នំពេញ ដែលកាន់លើការងារឡានក្រុងនេះមិនដឹង ឬក៏យ៉ាងណា? ទាក់ទងនឹងបញ្ហាចំណតរងចាំរថយន្តក្រុងមួយនេះ ពលរដ្ឋបានសូមអោយអ្នកដែលកាន់លើការងារឡានក្រុងនេះជួយចុះមកមើល និងជួសជុលផង កុំទុកយូរពេក ព្រោះវាក៏នឹងអាចបង្កជាគ្រោះដល់អ្នកធ្វើដំណេីរ ឬក៏ពលរដ្ឋដែលដេីរ ថ្មេីរជេីងឆ្លងកាត់ ឬទៅជ្រកពេលមានខ្យល់ រឺភ្លៀងម្តងៗ និងក៏អាក្រក់មើលផងដែរសំរាប់សោភណ្ឌភាពរាជធានី ៕


    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay