ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឆ្នាំនេះចម្ការទុរេន ១៧០ដើម ទើបប្រមូលផលបាន លោកអភិបាលស្រុក ជួយជម្រុញទីផ្សារឲ្យ និងប្រកាសចែកជូនពូជកូនដើមឈើដំណាំហូបផ្លែឲ្យកសិករដោយឥតគិតថ្លៃទៀត

    BY Khmernote Media June 15, 2020
    ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឆ្នាំនេះចម្ការទុរេន ១៧០ដើម ទើបប្រមូលផលបាន លោកអភិបាលស្រុក ជួយជម្រុញទីផ្សារឲ្យ និងប្រកាសចែកជូនពូជកូនដើមឈើដំណាំហូបផ្លែឲ្យកសិករដោយឥតគិតថ្លៃទៀត

    យោងតាមហ្វេសបុកផេករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះលើហ្វេសបុករបស់លោកឲ្យដឹងពីទុរេនបន្ទាយស្រី ដោយគាត់បានរៀបរាប់ថា៖ “តិចអ្នកសៀមរាបខ្លួនឯងអត់ដឹងថាបន្ទាយស្រីមានដាំផ្លែទុរេន។ ឆ្នាំនេះជាឆ្នាំដំបូង ដែលចម្ការ១៧០ដើមនេះទើបប្រមូលផលបាន តែធានាថារសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ដោយហេតុតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ។

    ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រីដាំដំណាំហូបផ្លែអោយបានច្រើន ជាពិសេស ដំណាំថ្មីៗដែលមានតម្លៃខ្ពស់និងទីផ្សារទូលំទូលាយ ដូចជាទុរេន និងសាវម៉ាវជាដើម ព្រោះដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំងណាស់។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្គការដៃគូ សហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយបន្ទាយស្រី ក្លាយជា”ដែនដីកសិទេសចរណ៍”ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។

    សង្ឃឹមថាចាប់ពីឆ្នាំនេះទៅ ស្រុកបន្ទាយស្រីនឹងមានផ្លែឈើថ្មីៗ ដើម្បីទទួលបងប្អូនភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលចង់មកកំសាន្តនៅក្នុងស្រុកទេសចរណ៍នៃខេត្តសៀមរាបមួយនេះ។ ទីតាំង៖ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទូរស័ព្ទទំនាក់ទំនង៖ 012268484 (ម្ចាស់ចំការ)”៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay