ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រាំថ្ងៃចុងក្រោយនេះនៅទីក្រុុងប៉េកាំង មានពលរដ្ឋជាង ១០០នាក់ បានឆ្លងជំងឺកូវីដ១៩ ហើយភាគច្រើនឆ្លងចេញពីផ្សារបោះដុំ Xinfadi

    BY autoadmin June 16, 2020
    ប្រាំថ្ងៃចុងក្រោយនេះនៅទីក្រុុងប៉េកាំង មានពលរដ្ឋជាង ១០០នាក់ បានឆ្លងជំងឺកូវីដ១៩ ហើយភាគច្រើនឆ្លងចេញពីផ្សារបោះដុំ Xinfadi

    ប្រទេសចិនបាននិយាយថា ចំនួននៃអ្នកឆ្លងជំងឺ COVID-19 នៅទីក្រុងប៉េកាំងបានកើនឡើងជាង ១០០នាក់ ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ រួមមានករណីចេញរោគសញ្ញាចំនួន ២៧នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទម្សិលមិញ។ ក្នុងរយៈពេលគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ទីក្រុងប៉េកាំងបានកត់ត្រាករណីថ្មីៗសរុបចំនួន ១០៦ករណី ហើយវាជាចំនួនច្រើនបំផុតក្នុងរយៈពេល ២ខែ សម្រាប់រដ្ឋធានីមួយនេះ។

    ការកើតឡើងជាថ្មីនៃជំងឺ COVID-19 ត្រូវបានផ្សារភ្ជាប់ទៅនឹងផ្សារមួយឈ្មោះថា Xinfadi ដែលជាផ្សារលក់ដុំដ៏ធំរបស់ទីក្រុង។ ឥឡូវនេះអាជ្ញាធរមូលដ្ឋានបានបិទផ្សារនោះ និងកំពុងធ្វើតេស្ដមនុស្សប្រមាណ ២០០,០០០នាក់ (២០ម៉ឺន) ដែលបានមកចូលផ្សារនេះ គិតចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ក្នុងនោះផងដែរមានករណីចំនួន ៤ នៅក្នុងខេត្តហឺប៉ី និង ១ ករណី នៅខេត្តស៊ីឈួន ដែលបានរាយការណ៍កាលពីម្សិលមិញ គឺសុទ្ធតែទាក់ទងនឹងផ្សារបោះដុំ Xinfadi មួយនោះទាំងអស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: