រថយន្ត

ក្ដៅៗ! តោះមកមើលរូបរាងរបស់ Lexus IS ស៊េរីឆ្នាំ២០២១ ដែលទើបតែបង្ហាញខ្លួនមុននេះ

BY
autoadmin
June 16, 2020

ខណៈដែលប្រភេទរថយន្តតូចដូចជា៖ BMW 3 Series, Mercedes-Benz C-Class និង Audi A4 កំពុងស្ថិតនៅចំកណ្តាលនៃការចាប់អារម្មណ៍ វាងាយស្រួលក្នុងការធ្វើឱ្យ Lexus IS កន្លងមកត្រូវបានគេមើលរំលង។ តែទោះជាយ៉ាងណា Lexus IS ស៊េរីឆ្នាំ ២០២១ នឹងក្លាយជាក្ដីសង្ឃឹមថ្មីសម្រាប់ត្រកូលមួយនេះ ជាមួយនឹងការរចនា រូបរាង និងបច្ចេកវិទ្យា ដែលមានភាពល្អប្រសើរ និងទាក់ទាញជាងមុន មិនថាជារូបរាងខាងក្នុង ឬក្រៅនៃតួរថយន្តទាំងមូល។ ប៉ុន្តែកុំនិយាយរឿងកម្លាំងម៉ាស៊ីនអី…

2021 Lexus IS

ម៉ូដែលធម្មតា Lexus IS ស៊េរីឆ្នាំ២០២១ នៅតែប្រើចំរឹងសំណាញ់មានអក្សរ L ដែលជាតែមរបស់ម៉ាក Lexus ដោយមានការកែប្រែស្អាតជាងមុន ប៉ុន្តែបើក្រឡេកទៅមើលប្រភេទស្ព័រគឺ Lexus IS F Sport ឯណោះវិញយើងឃើញថា Version ទាំង២ មើលមិនច្រឡំគ្នានោះទេ ដោយប្រភេទស្ព័រមើលទៅមុខកាចជាង។ មិនត្រឹមតែមើលទៅកាចជាងទេ ប្រភេទ IS F Sport គឺមានសាច់សំណាញ់មុខប្លែក (unique) ខុសពីប្រភេទធម្មតាប្រសិនបើអ្នកពិនិត្យឱ្យម៉ត់ចត់ ដូច្នេះវាធ្វើឱ្យប្រភេទម៉ាស៊ីនខ្ពស់ជាងមួយនេះ មានភាពទាក់ទាញជាម៉ូដែលធម្មតា។

2021 Lexus IS F Sport

ម៉ូដែលនេះនឹងមានមកជាមួយនឹងម៉ាស៊ីន ៤ជម្រើស សម្រាប់ឱ្យអតិថិជនជ្រើសរើស ប៉ុន្តែយ៉ាងណាវាមិនទាន់មានការបញ្ជាក់ថា តើរថយន្ត Lexus IS ស៊េរីឆ្នាំ២០២១ នឹងមានតម្លៃប៉ុន្មាននៅពេលដាក់លក់នោះទេ ប៉ុន្តែយើងរំពឹងថារថយន្តស៊េរីថ្មីនេះនឹងមានលក់នៅតាមហាងចែកចាយនានាមុនដំណាច់ឆ្នាំ២០២០នេះ។ ចង់ជ្រាបច្បាស់ថាម៉ូដែលនេះស្រស់ស្អាតនិងអង់អាចយ៉ាងណា សូមមើលរូបភាពនៅខាងក្រោម៖

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: