ព័ត៌មានជាតិ
ស្នងការនគរបាលរាជធានីភ្នំពេញ បំភ្លឺថា មិនមែនជាករណីប្លន់ទេ គឺជាករណីទំនាស់រវាងក្រុមក្មេងស្ទាវ២ក្រុម ដែលដេញកាប់គ្នាដោយប្រើកាំបិតបុ័ងតោ
BY Khmernote Media
June 16, 2020
មុននេះបន្តិចផេកស្នងការនគរបាលរាជធានីភ្នំពេញ បានបំភ្លឺថា ករណីយុវជនម្នាក់រងរបួសប្រអប់ដៃឆ្វេងដោយគេកាប់ នៅបឹងកេងកងនោះ មិនមែនជាករណីប្លន់ទេ តែជា ករណីទំនាស់រវាងក្រុមក្មេងស្ទាវ២ក្រុម ដែលដេញកាប់គ្នាដោយប្រេីកាំបិតបាំងតោ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងលោកវរសេនីយ៍ទោ ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦:៤០នាទី នៅតាមបណ្តោយផ្លូវ ៣៦០ តាមពិតជាករណីទំនាស់គ្នារវាងក្រុមក្មេងស្ទាវ២ក្រុមដែលដេញកាប់គ្នាដោយប្រេីកាំបិតបាំងតោ ដែលបណ្តាលឲ្យរបួសទាំងសងខាង ពេលនេះក្មេងដែលរងរបួសទាំង២ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕








