ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាឲ្យអាជ្ញាធរដាក់ម៉ាស៊ីនបូមភក់ចេញពីកស្សិណ្ធទឹកប្រាសាទបាគង ដើម្បីសង្គ្រោះត្រីដែលនៅសល់

    BY Khmernote Media June 17, 2020
    ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាឲ្យអាជ្ញាធរដាក់ម៉ាស៊ីនបូមភក់ចេញពីកស្សិណ្ធទឹកប្រាសាទបាគង ដើម្បីសង្គ្រោះត្រីដែលនៅសល់

    ខេត្តសៀមរាប​ ៖ គិតមកទល់ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២០នេះ លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអោយដឹងថា អាជ្ញាធរបានសម្រេចចិត្ត ដាក់ម៉ាស៊ីនបូមភក់ចេញពីកស្សិណ្ធទឹកប្រាសាទបាគង ដោយសារតែកន្លងមក អាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនបូមទឹកបាញ់ចូលទៅកាន់កសិន្ធុប្រាសាទបាគងជាច្រើនគ្រឿង ដើម្បីសង្គ្រោះត្រីដែលនៅសល់ ប៉ុន្តែនៅតែមិនបានសម្រេច ដោយសារភក់នៅក្នុងកស្សិណ្ធនោះមានចំនួនច្រើន។

    លោកបានបន្តថា ការបូមភក់ចេញពីកស្សិណ្ធប្រាសាទបាគងនេះ ពិតជាមានការលំបាកខ្លាំង ដោយសារភក់ជ្រៅ ដែលត្រូវចំណាយកំលាំងនិងពេលវេលាច្រើនបើទោះជាយ៉ាងណាក៏ត្រូវតែជួយសង្គ្រោះសត្វត្រីដែលនៅសល់ក្នុងកស្សិណ្ធនេះអោយបាន ដោយកន្លងមកអជ្ញាធរបានប្រើប្រាស់វិធានការចំនួន៣រួចមកហើយគឺ៖ ១-ប្រើប្រាស់រថយន្តដឹកទឹកចូលកសិន្ធុ ២-ការបុកអណ្តូងទឹកដើម្បីនាំយកទឹកចូលកសិន្ធុនេះ និងទី៣ ប្រើប្រាស់កម្លាំងប្រជាការពារដើម្បីកាយភក់ចេញ និងមានការចូលរួមឧបត្ថម្ភពីលោក ហង្ស សុធី ដែលបានផ្តល់ម៉ាស៊ីនបូមខ្នាតធំ និងថវិការផ្ទាល់ខ្លួនផងដែរ។

    អជ្ញាធរជាតិអប្សរាបានអោយដឹងថា៖ ស្ថានភាពបច្ចុប្បន្ន ទឹកដែលមាននៅក្នុងកស្សិណ្ធប្រាសាទបាគង មានសភាពរីងហួតខ្លាំង និងមានទឹកនៅសល់តិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកនេះ ពុំមានភ្លៀងធ្លាក់ច្រើន។ គួរបញ្ជាក់ផងដែរថា៖ មូលហេតុចំបងដ៏ធំបំផុតនោះគឺ ព្រោះកស្សិណ្ធទឹកប្រាសាទបាគង មិនមានជាប់ទាក់ទងជាមួយ ស្ទឹងណាទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay