កូវីដ-១៩
ព្រឹកនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ទៀត លើបុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ (ករណីនាំចូល)
BY Khmernote Media
June 18, 2020
ព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងពីករណីវិជ្ជមានកូវីដ១៩ ថ្មីម្នាក់ទៀត លើបុរសជនជាតិខ្មែរ អាយុ ២១ ឆ្នាំ តែនេះជាករណីនាំចូល ដែលបុរសខាងលើបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ១៩។ បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យកម្ពុជា៕

