ព័ត៌មានជាតិ
ចំណតរងចាំឡានក្រុងសាធារណៈ លេខ៤០ ដែលមានសភាពទ្រុតទ្រោមខ្លាំង ឥឡូវនេះអាជ្ញាធរបានជួសជួលរួចរាល់ហើយ
BY Khmernote Media
June 18, 2020
ភ្នំពេញ៖ ទីតាំងចំណតឡានក្រុងសាធារណៈមួយកន្លែង បានរងការខូចខាតជិតបាក់រលំទៅហេីយ ដែលជាចំណតរងចាំលេខ៤០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ជាប់រោងចក្រក្រដាស ជិតក្លឹបកម្សាន្ត RAIN ស្ថិតក្នុងភូមិទួលរកាទី៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យមានសភាពទ្រុតទ្រោមរបេីកទាំងផ្ទាំង ស័ង្កសីពីក្រោយ រួមទាំងរបេីកសសរទាំងគល់ ទ្រេតទៅម្ខាងហេីយ បេីគិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។

ដោយបានឃើញការចុះផ្សាយរបស់ខ្មែរណូត ឥលូវនេះអាជ្ញាធរបានធ្វើការជួសជុល និងរៀបចំឡើងវិញសម្រាប់ប្រជាពលរដ្ឋហើយ សូមប្រិយមិត្តទស្សនារូបភាពក្រោយជួសជុលទាំងអស់គ្នា៖



