ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្របួចបានជនសង្ស័យ២នាក់កំពុងតែឈរលក់គ្រឿងញៀន

    BY Khmernote Media June 18, 2020
    ក្របួចបានជនសង្ស័យ២នាក់កំពុងតែឈរលក់គ្រឿងញៀន

    រាជធានីភ្នំពេញ​ ៖ កម្លាំងល្បាតប៉ុស្តិ៍​នគរបាលចាក់អង្រែលើបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ។

    ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនបានមានដូចជា​ ទី១-ឈ្មោះ សុខជាភេទ ប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលផ្លូវលំករុម៨ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី២-ឈ្មោះ វ៉ាតឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានទល់មុខវត្តឃ្មួញ ភូមិឃ្មួញសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ដំណេីររឿង ៖ នៅថ្ងៃទី១៧ ខែ មិថុនាឆ្នាំ២០២០ វេលាម៉ោង១ និង៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យទី១-ឈ្មោះ សុខជា និងទី២-ឈ្មោះ វ៉ាតឌីណា កំពុងឈរលក់គ្រឿងញៀនក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ០៣ កញ្ចប់ថង់រូច១ធំ(សង្ស័យជាគ្រឿងញៀន) ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ថង់តូច១ធំ ។

    បច្ចុប្បន្នជនសង្ស័យ ឈ្មោះ សុខជា និងឈ្មោះ វ៉ាតឌីណា ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

    ដោយ៖ បងម៉េង​ ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay