ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យោធាម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយបើករថយន្តក្រឡាប់ផ្ញាជើងក្នុងស្ថានភាពស្រវឹងជោកជាំ

    BY Khmernote Media June 18, 2020
    យោធាម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយបើករថយន្តក្រឡាប់ផ្ញាជើងក្នុងស្ថានភាពស្រវឹងជោកជាំ

    ខេត្តក្រចេះ ៖ យោធាម្នាក់ស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកបររថយន្តក្រឡាប់ដោយខ្លួនឯង ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំផងនោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង ១៥ និង១០ នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ត្រង់ចំណុចទឹកខួប ភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

    ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាអ្នកបើកបររថយន្តឈ្មោះ សុខ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាយោធា មានទីលំនៅភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

    ប្រភពបន្តថា រថយន្ដម៉ាកតូយ៉ូតាធុនដ្រា ពណ៌ត្រេអ៉ី ពាក់ស្លាកលេខខ.ភ.ម០៤.២-១៩២២ និងមានអ្នករួមដំណើរចំនួន៤នាក់ទៀតរួមមាន៖ ទី១.ឈ្មោះ ឈឹម សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា រងរបួសស្រាល ទី២.ឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធារបួសស្រាល ទី៣.ឈ្មោះ អ៉ីង ប៊ុន្នី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធារបួសស្រាល និងទី៤. ឈ្មោះ នួន នាវិច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធារបួសស្រាល។ ជនរងគ្រោះខាងលើមានទីលំនៅជាមួយគ្នា ភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះក៏ដោយសារតែបើកបររថយន្តស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំទើបបណ្តាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើងរហូតបាត់បង់អាយុជីវិតនិងរងរបួសជាច្រើននាក់ទៀតបែបនេះ។

    ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានបញ្ជូនជនរងគ្រោះខាងលើទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ សាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ ចំណែកឯរថយន្ដ រង់ចាំរកជួលរថយន្តស្ទួចយកទៅជុសជុលឡើងវិញ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay