ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ត្រីម្នាក់ចូលខ្លួនបំភ្លឺ និងសរសេរលិខិតសុំទោសនៅមុខសមត្ថកិច្ច ក្រោយបង្ហោះសារលើហ្វេសប៊ុកបែបប្រមាថមើលងាយមន្ត្រីនគរបាលចរាចរណ៍

    BY Khmernote Media June 18, 2020
    ស្ត្រីម្នាក់ចូលខ្លួនបំភ្លឺ និងសរសេរលិខិតសុំទោសនៅមុខសមត្ថកិច្ច ក្រោយបង្ហោះសារលើហ្វេសប៊ុកបែបប្រមាថមើលងាយមន្ត្រីនគរបាលចរាចរណ៍

    យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង មានកិត្តយសសូម ជម្រាបជូនសាធារណ:ជនពិសេសបងប្អូន ដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថានៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MeyMey បានចូលខ្លួនមកបំភ្លឺជុំវិញការសរសេរខ្លឹមសារបង្ហោះដោយភ្ជាប់រូបភាពមន្រ្តីនគរបាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នោះហើយ។

    នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលើដែលមាន ឈ្មោះពិតថា ហេង រស្មី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាបានសរសេរខ្លឹមសារថា (ទៅមិនទាន់ដល់ផងមានសត្វចម្លែកនៅខាងមុខកាក់ផ្លូវបើបងប្អូនណាចង់មកលេងប្រាសាទបាណន់ប្រយ័ត្នប្រយ៉ែងផង)។ ការសរសេរខ្លឹមសារនេះគាត់មានចេតនាសរសេរសំដៅចំពោះមន្រ្តីនគរបាលចរាចរណ៍ ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវនោះថា(ជាសត្វចម្លែក) ប្រាកដមែន ។

    ការសរសេរខ្លឹមសារបែបនេះគាត់បញ្ជាក់ថា ជាការសរសេរលេងសើចតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនោះគឺរូបគាត់និងមិត្តភ័ក្រ្តម្នាក់ទៀតជិះម៉ូតូទៅលេងប្រាសាទបាណន់ ហើយក្នុងចំណោមគ្នាគាត់ពីរនាក់នេះគឺរូបគាត់ (មិនមានពាក់មួកសុវត្ថិភាព) ទេ ហើយការធ្វើដំណើររបស់គាត់នៅពេលនោះក៏មិនត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការផាកពិន័យចំពោះគាត់ឡើយ ប៉ុន្តែចុងក្រោយត្រូវបានរូបគាត់ថតរូបភាពភ្ជាប់ជាមួយមន្រ្តីនគរបាលចរាចរណ៍នៅខាងក្រោយរួចសរសេរបង្ហោះដោយមានខ្លឹមសារបែបនេះតែម្តង។

    នៅពេលសាកសួររួចម្ចាស់គណនីហ្វេសប៊ុកនេះបានទទួលស្គាល់កំហុសដែលគាត់បានធ្វើ ជាមួយនេះដែរគាត់បានធ្វើលិខិតសុំការអភ័យទោសចំពោះកំហុសឆ្គងរបស់គាត់ដែលបានប្រព្រឹត្តមិនគប្បីចំពោះកងកម្លាំងនគរបាលជាតិទូទៅពិសេសនគរបាលចរាចរណ៍ម៉្យាងវិញទៀតគាត់បានអំពាវនាវសូមកុំឱ្យបងបង្អូនប្រជាពលរដ្ឋកុំយកគំរូតាមគាត់ឱ្យសោះ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

    ទោះជាយ៉ាងណាក៏ដោយ សិទ្ធិក្នុងការសម្រេចចំពោះចំណាត់ការលើករណីនេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននឹងពិនិត្យពិចារណាសម្រេចនៅពេលបន្ទាប់ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជន មេត្តាជ្រាប និងសូមបន្តចូលរួម សហការណ៍ជាមួយសមត្ថកិច្ចនគរបាលនិងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនទាំងអស់គ្នាដោយសេចក្តីគោរពបំផុត៕(ក្រុមការងារប្រតិកម្មរហ័ស)By kosal@@@

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay