ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាសូរណាស់! ចេញពីធ្វើការជិះម៉ូតូទៅផ្ទះជួបប្រពន្ធកូន ខណៈកំពុងឈប់ស្តុប បែរត្រូវរថយន្តដឹកខ្សាច់បើកបុកពីក្រោយ និងកិនស្លាប់ភ្លាមៗកណ្ដាលស្តុប៦០ម៉ែត្រ ហើយបើករត់បាត់

    BY Khmernote Media June 18, 2020
    អាសូរណាស់! ចេញពីធ្វើការជិះម៉ូតូទៅផ្ទះជួបប្រពន្ធកូន ខណៈកំពុងឈប់ស្តុប បែរត្រូវរថយន្តដឹកខ្សាច់បើកបុកពីក្រោយ និងកិនស្លាប់ភ្លាមៗកណ្ដាលស្តុប៦០ម៉ែត្រ ហើយបើករត់បាត់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តដឹកខ្សាច់បុកកិនបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមកណ្ដាលស្តុប៦០ម៉ែត្រ បន្ទាប់ពីឈប់ម៉ូតូរងចាំស្តុប ត្រូវបានរថយន្តដឹកខ្សាច់ធុនធំ បើកមកបុកពីក្រោយបណ្ដាលឲ្យដួល ហើយកិនថែមទៀត ហើយបើករត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង១៧:១៥នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចស្តុប៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា ដំបូងឡើយ មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើធ្វើដំណើរតាមម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1R-0440 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ លុះមកដល់ស្តុបបំបែកផ្លូវ៦០ម៉ែត្រ ជនរងគ្រោះក៏បានឈប់រង់ចាំស្តុប ពណ៌ខៀវ តែស្របពេលនោះក៏មានរថយន្តដឹកខ្សាច់មួយគ្រឿង ធ្វើដំណើរមកពីក្រោយ ក៏បានបុកកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ បន្ទាប់ពីឃើញសភាពបែបនេះ រថយន្តបង្កបានបន្ថែមល្បឿនបើកបត់ទៅស្ដាំ តាមផ្លូវ៣០ម៉ែត្រ គេចខ្លួនបាត់ស្រមោលតែម្ដង ។

    ជនរងគ្រោះមានឈ្មោះ រស់ ភារុណ អាយុ ៣៣ឆ្នាំ មុខរបរជាងភ្លើងរថយន្ត មានប្រពន្ធកូន២នាក់ សព្វថ្ងៃស្នាក់នៅស្រុកល្វាឯម ខេត្ដកណ្ដាល ។

    ចំណែករថយន្តបង្កបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនៅតែជនរងគ្រោះជាមួយនឹងម៉ូតូនៅកន្លែងកើតហេតុក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមនិងកម្លាំងជំនាញចរាចរណ៍ខណ្ឌមានជ័យបានមកដល់កន្លែងកើតហេតុដើម្បីទំនាក់ទំនងតាមរយៈទូរសព្ទ័ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារវិញ ។

    ចំណែករថយន្តនឹងអ្នកបើកបរសមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay