ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផឹកស៊ីស្រវឹងចាប់អូសដៃកូនស្រីម្ចាស់ហាង ចូលបន្ទប់ទឹកឱបថើបប៉ុនប៉ងរំលោភដូចក្នុងរឿងកុន តែនាងស្រែកផ្អើលពេញហាង ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន!

    BY Khmernote Media June 19, 2020
    ផឹកស៊ីស្រវឹងចាប់អូសដៃកូនស្រីម្ចាស់ហាង ចូលបន្ទប់ទឹកឱបថើបប៉ុនប៉ងរំលោភដូចក្នុងរឿងកុន តែនាងស្រែកផ្អើលពេញហាង ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន!

    ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលស្រុកមោងឫស្សីបានអោយដឹងថា បុរសជាជនសង្ស័យម្នាក់ ត្រូវបានម្ចាស់អាហារដ្ឋាន Happy88 ប្តឹងអោយសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពអូសដៃកូនស្រីខ្លួនចូលក្នុងបន្ទប់ទឹក ចាប់ឱបថើបបម្រុងចាប់រំលោភ តែមិនបានសម្រេច ។

    របាយការណ៍ដដែលបានអោយដឹងថា ក្នុងការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលវេលាម៉ោង ១០ និង៣៦នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ តាមការបញ្ជារបស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ សុង ប៊ុនលឿន ហៅ ចិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយចោទពីបទ ប្រទូស្តកេរខ្មាស។

    បើតាមការបញ្ជាក់ពីឈ្មោះ ល.ហ ភេទស្រី អាយុ ១៥ឆ្នាំ ជាជនរងគ្រោះ រស់នៅក្នុងក្រុមទី០១ ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ត្រូវជាកូនបង្កើតម្ចាស់អាហារដ្ឋានយីហោ Happy 88(ហេបភី88) បានរៀបរាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានមកផឹកស៊ីនៅហាងរបស់ខ្លួន លុះក្រោយមកទំនងជាស្រវឹង នៅពេលឃើញខ្លួនដើរកាត់ ក៏ស្ទុះមកចាប់អូសដៃចូលក្នុងបន្ទប់ទឹករួចធ្វើសកម្មភាពចាប់ឱបថើបតែត្រូវនាងស្រែកផ្អើលឆោឡោហៅគេជួយ ទើបបុរសជាជនសង្ស័យ ដោះលែងនាងបានរួចខ្លួនចេញមកក្រៅវិញ ។

    ក្រោយពេលកើតហេតុ ខ្លួននិងក្រុមគ្រួសារបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ទើបនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចឈានទៅដល់ការចាប់ឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តភ្លាមៗ មកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

    កែសម្រួលដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay