ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត់ងងុយ ខំបើករថយន្តត្រលប់មកផ្ទះវិញ តែងោកមួយភាំង ទៅបុករបាំងថ្មពុះចែកផ្លូវ នៅមុខអគ្គីសនីកម្ពុជា-ចាក់អង្រែ លាន់លឺដូចរន្ទះ បាក់កាឡេកង់ បើកទៅមុខលែងរួច

    BY Khmernote Media June 19, 2020
    អត់ងងុយ ខំបើករថយន្តត្រលប់មកផ្ទះវិញ តែងោកមួយភាំង ទៅបុករបាំងថ្មពុះចែកផ្លូវ នៅមុខអគ្គីសនីកម្ពុជា-ចាក់អង្រែ លាន់លឺដូចរន្ទះ បាក់កាឡេកង់ បើកទៅមុខលែងរួច

    រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងអត់ងងុយមកពីណា បើករថយន្តត្រលប់ទៅផ្ទះវិញ ក្នុងល្បឿនលឿន សង្ស័យងោកមួយភាំង ក៏រេចង្កូតមកខាងស្ដាំដៃទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតចេញពីផ្លូវអស់មួយផ្ទាំង ហើយរថយន្តបានបាក់កាឡេ និងផ្ទុះបែកកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយសម្រួលចរាចរណ៍ផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចខាងមុខមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈមិត្តភាព កម្ពុជា-ជប៉ុន ជាប់វិទ្យាល័យហ៊ុនសែនចាក់អង្រែ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUS RX330) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-9261 បើកបរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ទំនងជាអត់ងងុយខ្លាំង បានងោកមួយភាំង ក៏រេចង្កូតងាកទៅខាងឆ្វេងដៃ ក៏ទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់១ផ្ទាំង ខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ហើយរថយន្តបានបាក់កាឡេ និងផ្ទុះបែកកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយសម្រួលចរាចរណ៍ផងដែរ។

    បើតាមសម្ដីបុរសម្ចាស់រថយន្តបង្កបានបង្ហើបប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នៅពេលគាត់បើករថយន្តត្រលប់មកវិញ ដោយសារតែងងុយគេងខ្លាំងពេក មកដល់ចំណុចកើតហេតុខាងលើ ក៏ងោកមួយភាំង ទើបរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវបែបនេះតែម្ដង ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ ដើម្បីកុំអោយមានការកកស្ទះ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញវាស់វែងខណ្ឌមានជ័យ បានចុះមកពិនិត្យការខូចខាតបន្តិចបន្តួច ក៏បានហៅរថយន្តមកស្ទូចរថយន្តបង្កដាក់លើរថយន្តស្ទូចហើយបើកអែបខាងសិន ហើយរាយការណ៍ប្រាប់ខាងសាធារណការរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យមើល រួចស្ទូចរបាំងថ្មមកដាក់ដូចដើមវិញដើម្បីបញ្ចប់រឿង និងទូទាត់បញ្ចប់រឿង រួចអោយម្ចាស់រថយន្តយកទៅជួសជុលដោយខ្លួនឯងបាត់ទៅ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay