ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មនុស្សនៅទូទាំងពិភពលោកជាង ៨.៥ លាននាក់ បានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកស្លាប់បានកើនឡើងដល់ជាង ៤៥ម៉ឺននាក់

    BY autoadmin June 19, 2020
    មនុស្សនៅទូទាំងពិភពលោកជាង ៨.៥ លាននាក់ បានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកស្លាប់បានកើនឡើងដល់ជាង ៤៥ម៉ឺននាក់

    ជំងឺរាតត្បាត COVID-19 ពេលនេះបានចម្លងដល់មនុស្សជាង ៨.៥ លាននាក់ នៅទូទាំងពិភពលោក នេះបើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ Worldometers។ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមាន  ៨,៥៧៨,០៥២ នាក់ ខណៈស្លាប់សរុបបានកើនឡើងដល់ ៤៥៦,២៨៤ នាក់ និងមានអ្នកជាសះស្បើយសរុប ៤,៥៣០,២៦១ នាក់។

    សហរដ្ឋអាមេរិកនៅតែឈរលើគេ ដោយពេលនេះមានអ្នកឆ្លងរហូតដល់ទៅជាង ២.២ លាននាក់ និងមានអ្នកស្លាប់ជាង ១២០,០០០ នាក់។ ប្រេស៊ីលនៅតែឈរលេខ២ ដោយមានករណីជិត ១លាននាក់ ពោលគឺមានសរុបជាង ៩៨០,០០០ នាក់ ដោយមានការស្លាប់សរុបជាង ៤៧,០០០ នាក់។ រុស្ស៉ីនៅតែឈរលេខ៣ ដោយមានករណីឆ្លងចំនួនជាង ៥៦០,០០០ នាក់ និងមានការស្លាប់ជាង ៨,០០០នាក់។ ឥណ្ឌាបានឈរនៅលេខ៥ ដោយមានករណីចំនួនជាង ៣៨០,០០០នាក់ និងចុងក្រោងគឺអង់គ្លេសមានករណីសរុបជាង ៣០០,០០០ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Worldometers

    Share This Post: