បុរសម្នាក់បង្ហោះម៉ូតូអួតដាក់សមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ ចុងក្រោយដួលត្រឡប់ត្រឡិនជាច្រើនជុំ ហើយសមត្ថកិច្ចសាកសួរក៏ឆ្លើយយ៉ាងខ្លីថា…
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានចេញពីប្រើប្រាស់គ្រឿងញៀនវិញ ស្រាប់តែជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ លុះដល់គោលដៅសមត្ថកិច្ចខណ្ឌមានជ័យ អនុវត្តច្បាប់ចរាចរណ៍បានបង្ហោះម៉ូតូឌឺលេង ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចជាច្រើននាក់នៅឈរតាមផ្លូវ ទើបយុវជននោះបន្ថែមល្បឿនម៉ូតូបើកគេចខ្លួន ស្រាប់តែរអិលដួលបណ្តាលអោយរងរបួសធ្ងន់គួរសម កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅមុខដេប៉ូបូមខ្សាច់មួយកន្លែង លើផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានប្រាប់អោយក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ហើយគាប់ជួនពេលនោះ ក៍ស្រាប់តែមានយុវជនម្នាក់បានជិះម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GD-4946 បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅ ពីជើងទៅត្បូង ដោយបញ្រ្ចាសទិសដៅចរាចរណ៍ លុះមកដល់ចំណុចដែលកម្លាំងសមត្ថកិច្ច កំពុងតែអនុវត្តច្បាប់ចរាចរណ៍និងជាតិស្រវឹង ក៍ស្រាប់តែយុវជនខាងលើបានរោទ៍ម៉ូតូបង្ហោះបង្អួតមុខសមត្ថកិច្ច ហើយបើកទៅមុខទៀតក៏ឃើញសមត្ថកិច្ចចេញមកកាន់តែច្រើនក៏ភ័យខ្លាចសមត្ថកិច្ចចាប់បានពិនិត្យទឹកនោម ក៍ស្រាប់តែយុវជនខាងលើបានជិះម៉ូតូបន្ថែមល្បឿនម៉ូតូក្នុងល្បឿនយ៉ាងលឿន តាមផ្លូវជាតិលេខ២ ឆ្ពោះទៅចាក់អង្រែលើ លុះមកដល់មុខដេប៉ូបូមខ្សាច់ ក៏រអិលទឹកនៅមុខដេប៉ូខ្សាច់មួយស្ថិតនៅកន្លែងកើតហេតុខាងលើ ទើបបណ្ដាលឲ្យដួលម៉ូតូបោកត្រឡប់ត្រឡិនជាច្រើនជុំ បណ្តាលឲ្យបុរសរូបនោះរងរបួសធ្ងន់គួរសម ហើយពេលនោះសមត្ថកិច្ចទៅដល់និងបានសាកសួរ ស្រាប់តែបុរសរូបនោះ បានឆ្លើយយ៉ាងខ្លីថា រូបគេទើបចេញពីប្រើប្រាស់គ្រឿងញៀន នៅឯខេត្តតាកែវ ដោយរូបគេទិញថ្នាំពីភ្នំពេញ ចំនួន៣ម៉ឺនរៀលយកទៅលេង ហើយមកវិញ ជួបរឿងបែបនេះតែម្ដង។
ក្នុងហេតុការណ៍នេះដែរ ដោយឃើញជនរងគ្រោះមានរបួសធ្ងន់គួរ សមត្ថកិច្ចក៍បានជួយទាក់ទងហៅសាច់ញាតិក្រុមគ្រួសារអោយមកដល់ ធ្វើការនិយាយអប់រំណែនាំហើយបានលើកយុវជនខាងលើដាក់ម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុនៅសល់ម៉ូតូដែលរងការខូចខាត យ៉ាងដំណំ ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិ ចាត់ចែងយកទៅផ្ទះវិញ ៕

ដោយ៖ បងម៉េង ខ្មែរណូត