ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥នាក់ ប៉ុន្តែគ្មានករណីក្នុងស្រុក ២៥ ថ្ងៃមកហើយ

    BY autoadmin June 19, 2020
    ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥នាក់ ប៉ុន្តែគ្មានករណីក្នុងស្រុក ២៥ ថ្ងៃមកហើយ

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពរបស់ថៃ COVID-19 (CCSA) នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ អ្នកនាំពាក្យរបស់ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា ករណីទាំងនេះជាករណីនាំចូល ហើយគិតមកទល់ពេលនេះគឺរយៈពេល ២៥ ថ្ងៃមកហើយ ដែលប្រទេសថៃមិនមានករណីក្នុងសហគមន៍។

    អ្នកឆ្លងថ្មីទាំង ៥នាក់ គឺជាសិស្សមានអាយុខ្ទង់ ២៣-២៦ឆ្នាំ ដែលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយពួកគេសុទ្ធតែមិនចេញរោគសញ្ញា។ ដូច្នេះតួលេខចុងក្រោយនេះនាំឱ្យប្រទេសថៃមានករណីសរុបចំនួន ៣,១៤៦ និងស្លាប់សរុប ៥៨នាក់ ហើយក្នុងនោះមានករណីក្នុងស្រុកចំនួន ២,៤៤៤ និងករណីរកឃើញពីកន្លែងដាក់ដោយឡែករៀបចំដោយរដ្ឋាភិបាលចំនួន ​២០៩នាក់។ គិតមកទល់ពេលនេះថៃបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយបាន ៣,០០៨ នាក់ និងសល់តែ ៥៨នាក់ ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: