ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយមានមនុស្សពុលស្លាប់ជាច្រើននាក់ សមត្ថកិច្ចប្រមូល និងដកហូតស្រាថ្នាំចិនសែ តាំងគួយ បានជាង៨០០ដបនៅខេត្តបាត់ដំបង

    BY Khmernote Media June 19, 2020
    ក្រោយមានមនុស្សពុលស្លាប់ជាច្រើននាក់ សមត្ថកិច្ចប្រមូល និងដកហូតស្រាថ្នាំចិនសែ តាំងគួយ  បានជាង៨០០ដបនៅខេត្តបាត់ដំបង

    បាត់ដំបង៖ កាលពីថ្ងៃ ពុធ​ ១២រោចខែជេស្ឋឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ចេង​ ឡេង​ ស្នងការរងផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច​នៃស្នងការដ្ឋាន បានចាត់តាំងលោកវរ​សេនី​យ៍​ទោ​ យី​ យក់សាន​ នាយកការិយាល័យនគរ​បា​លប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ បានចាត់តាំងដឹកនាំឱ្យ​កម្លាំងក្នុង​ការិយាល័យចុះធ្វេីការត្រួតពិនិត្យកន្លែងលក់ស្រាថ្នាំចិនសែនៅក្នុងស្រុកសំពៅ​លូន​ខេត្តបាត់ដំបង​ បន្ទាប់ពី​មាន​ករណីប្រជា​ពល​រដ្ឋបានរងគ្រោះរហូត​បាត់​បង់​ជីវិតផងក្រោយពី​បានទទួលទានស្រា​ថ្នាំចិន​សែ​ដែលមានយី​ហោ​(តាំងគួយ)នា​ពេលកន្លង​មក។

    កិច្ចប្រតិបត្តិការនៅ​ក្នុងស្រុកសុះពៅលូន​ សមត្ថកិច្ចបានប្រមូលរក្សាទុ​កនូវស្រាថ្នាំចិនសែយីហោ​(តាំងគួយ)​មានចំ​នួន​ ៦៨យួរ​ ស្មេីចំនួន៨១៦ដប។
    ជាមួយនឹងសកម្មភាពចុះប្រមូលដកហូតស្រាថ្នាំចិនសែយីហោ​ (តាំងគួយ)នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ មេត្តាបញ្ឈប់ជាបន្ទាន់ការទទួលទានស្រាថ្នាំចិនសែយីហោមួយនេះ​ ព្រោះ​វាបានបង្កឱ្យមានករណី(ពុលស្លាប់)យ៉ាងពិតប្រាកដ៕


    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay