រថយន្ត

Lucid Air រថយន្តអគ្គិសនីជិះបាន 644គីឡូម៉ែត្រ គូប្រជែងជាមួយ Tesla Model S នឹងបង្ហាញខ្លួននៅដើមខែកញ្ញានេះ

BY
autoadmin
June 19, 2020

Lucid Air ដើមឡើយនឹងបង្ហាញខ្លួននៅឯពិព័រណ៍រថយន្តញូវយ៉កឆ្នាំ២០២០ ប៉ុន្តែគួរឱ្យស្ដាយជំងឺ COVID-19 បានរំខាងដល់ការបង្ហាញខ្លួននេះ។ តែទោះជាយ៉ាងណាពេលនេះ ក្រុមហ៊ុនដែលនឹងក្លាយជាគូប្រជែងជាមួយ Tesla នឹងបង្ហាញផលិតកម្មដំបូងរបស់ខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ រថយន្តប្រណីតអគ្គិសនីនឹងត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍អនឡាញ រួមជាមួយព័ត៌មានលម្អិតថ្មីៗស្តីពីតម្លៃ និងមុខងារនានា។

ម៉ូដែលដ៏ថ្មីសន្លាងដែលនឹងជាគូប្រកួតជាមួយ Tesla Model S ត្រូវបានគេរៀបរាប់ថានឹងអាចធ្វើដំណើរបានចម្ងាយជាង ៤០០ម៉ាយ (៦៤៤ គីឡូម៉ែត្រ) នៅពេលសាកថ្មពេញម្ដង ខណៈការបំបែកកំណត់ត្រានេះក្រុមហ៊ុន Tesla ទើបតែបំបែកវាបានពី EPA នាពេលថ្មីៗនេះប៉ុណ្ណោះ។ រថយន្តនេះនឹងអាចមានសន្ទុះពី ១-១០០គីឡូម៉ែត្រ/ម៉ោង ដោយប្រើរយៈពេលតែ ២.៥ វិនាទី ហើយមានល្បឿនអតិបរមា ២០០គីឡូម៉ែត្រ/ម៉ោង។ ចំពោះតម្លៃ និងពត៌មានលម្អិតទាក់ទងនឹង Lucid Air គឺមានតែត្រូវរង់ចាំដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការ៕

អត្ថបទ៖ លីដា
ប្រភព៖ Carscoops

Share This Post: