ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ៣០គីឡូក្រាម (មានវីដេអូ)

    BY Khmernote Media June 19, 2020
    ជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ៣០គីឡូក្រាម (មានវីដេអូ)

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១៤:០៥នាទី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ។

    គ្រឿងញៀន នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
    1. ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ រួមមានៈ
    – ឈ្មោះ NGUYEN NGOC QUI ភេទប្រុស កើត 28/09/1990 ជនជាតិ វៀតណាម កាន់អត្តសញ្ញាណប័ណ្ណ(វៀតណាម) លេខ 351862299
    2. ចាប់យកសារធាតុញៀន សរុបទម្ងន់ ៣១,៧០៥.០៦ ក្រាម រួមមាន ៖
    ១) កេតាមីន រាវ(Ketamine) ៣០០០ដប ស្មើទម្ងន់ 31,650g
    ២) កេតាមីន(Ketamine) ទម្ងន់ 4.48 g
    ៣) អ៊ិចស្តាស៊ី(MDMA) ស្មើទម្ងន់ 33.28 g
    ៤) មេតំហ្វេតាមីន(ICE) ស្មើទម្ងន់ 4.09 g
    ៥) មេតំហ្វេតាមីន(គ្រាប់) ទម្ងន់ 13.21 g និងចាប់យកសម្ភារៈ រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង ។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះតាមនីតិវិធី ៕ មានវីឌីអូ៖

    ប្រភព៖ Anti-Drug Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay