រថយន្ត

Ford F-150 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៥ សប្ដាហ៍ក្រោយនេះ

BY
autoadmin
June 19, 2020

ក្រុមហ៊ុន Ford គ្រោងនឹងធ្វើការផ្សាយបន្តផ្ទាល់ ជាមួយការបង្ហាញខ្លួនជាផ្លូវការរបស់ Ford F-150 ស៊េរីឆ្នាំ2021 នៅសប្ដាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុង Teaser ដែលក្រុមហ៊ុន Ford ទើបតែបញ្ចេញក្ដៅៗមុននេះ វាបានបញ្ជាក់ពីការរចនាប៉ាណាមុខថ្មី (grille) និងអំពូលភ្លើមុខ (headlight) យ៉ាងស្រស់ស្អាត ដែលពួកយើងធ្លាប់បានឃើញនៅក្នុង prototype របស់ Ford ជាច្រើនដងរួចមកហើយ។

ព្រឹត្តិការណ៍បង្ហាញខ្លួនលើកដំបូងរបស់ Ford F-150 ស៊េរីឆ្នាំ2021 គ្រោងនឹងធ្វើឡើងនៅម៉ោង ៨ យប់ (EST) នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា។ ចំណែកគ្រឿងក្នុងរបស់វាគឺទំនងជារួមមានម៉ាស៊ីន turbocharged 6-ស៉ីឡាំង និងម៉ាស៊ីន V8 ជាមួយនឹងជម្រើសប៉ុង១ (rear wheels) និងប៉ុង២ (four-wheel drive)។ ព័ត៌មានបន្ថែមលម្អិតទាក់ទងនឹងតម្លៃ ឬគ្រឿងម៉ាស៊ីនផ្សេងទៀត ខែ្មរណូតនឹងចុះផ្សាយបន្ថែមនៅពេលក្រោយ។

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: