ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនស្រីអាយុ៨ឆ្នាំ រត់ទៅប្រាប់ដីដូនថា “ប៉ាបានចាប់ខ្ញុំ​រំលោភ”, ពេលសមត្ថកិច្ចចាប់ខ្លួន ឆ្លើយថា “ស្រវឹងនឹកចង់រួមភេទ ក៏បង្ខំកូនស្រីបង្កើតរំលោភ ហើយមិនមែនរំលោភតែម្តងទេ គឺធ្លាប់រំលោភ ៣ ដងហើយ”

    BY Khmernote Media June 20, 2020
    កូនស្រីអាយុ៨ឆ្នាំ រត់ទៅប្រាប់ដីដូនថា “ប៉ាបានចាប់ខ្ញុំ​រំលោភ”, ពេលសមត្ថកិច្ចចាប់ខ្លួន ឆ្លើយថា “ស្រវឹងនឹកចង់រួមភេទ ក៏បង្ខំកូនស្រីបង្កើតរំលោភ ហើយមិនមែនរំលោភតែម្តងទេ គឺធ្លាប់រំលោភ ៣ ដងហើយ”

    រាជធានីភ្នំពេញ ៖ ពេលហូបបាយជុំគ្នា២នាក់ឪពុកនឹងកូនស្រីអាយុ៨ឆ្នាំរួច បុរសជាឪពុកបានផឹកស្រាបៀរ​ លុះពេលស្រវឹងក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ព្រោះប្រពន្ធរត់ចោលយូរឆ្នាំមកហើយ ស្រាប់តែបែកគំនិត ចាប់បង្ខំកូនស្រីបង្កើតរបស់ខ្លួនរួមភេទរហូតទាល់តែបានសម្រេចតែម្ដង តែក្រោយទទួលពាក្យបណ្តឹងពីជីដូនកុមារីរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដើមមៀន បានចុះទៅចាប់ជនសង្ស័យ យកមកសាកសួរចម្លើយ​ភ្លាមផងដែរ។ ហេតុការណ៍នេះកើតឡើងនៅ​វេលាម៉ោង១២:០០នាទី ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនសង្ស័យជាឪពុកបង្កើតមានឈ្មោះ ម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែមតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល ។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនរងគ្រោះជាកូនបង្កើតមានឈ្មោះ មដល ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើមមៀនបានប្រាប់ក្រុមការងារខ្មែរណូតពីរឿងហេតុដូច្នេះថា កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកប៊ីយ៉ែ ហើយមានសភាពស្រវឹង ក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសារប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើត របស់ខ្លួនរួមភេទរហូតបានសម្រេច ។

    រហូតមកដល់ម៉ោងប្រហែល០៨យប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថា “ប៉ាបានចាប់ខ្ញុំរំលោភ” ពេលលឺដូច្នេះ ស្ត្រីជាជីដូនខឹងយ៉ាងខ្លាំង ហើយប្រញាប់ប្រញាល់រត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ដើម្បីឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យផង។ ទើបកម្លាំងនគរបាលប៉ុស្តិ៍ដើមមៀន ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចយកមកសាកសួរនាំនៅស្នាក់ការប៉ុស្តិ៍ នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួន ពិតប្រាកដមែន ហើយមិនមែនតែម្ដងនេះទេ គឺធ្លាប់រំលោភបានចំនួនបីដងមកហើយ ដោយកន្លងទៅក៏ធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេល១ឆ្នាំមកហើយ។ បច្ចុប្បន្ន បុរសល្មោភកាម ត្រូវបានឃាត់បណ្ដោះអាសន្នទៅអធិការដ្ឋាននគបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសុំណំរឿងចាត់ការបន្តតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay