ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នៅប្រេស៊ីលឥឡូវនេះមានករណីកូវីដ១៩ កើនឡើងដល់ ១ លាននាក់ និងស្លាប់ជិត ៥០,០០០នាក់

    BY autoadmin June 20, 2020
    នៅប្រេស៊ីលឥឡូវនេះមានករណីកូវីដ១៩ កើនឡើងដល់ ១ លាននាក់ និងស្លាប់ជិត ៥០,០០០នាក់

    ប្រេស៊ីលកាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសនេះមានអ្នកឆ្លងជំងឺ COVID-19 កើនដល់ជាង ១ លាននាក់ ហើយជិត ៥០,០០០ នាក់បានស្លាប់។ ក្រសួងសុខាភិបាលបាននិយាយថា ប្រេស៊ីលបានកត់ត្រាករណីដែលត្រូវបានបញ្ជាក់ចំនួន ១,០៣២,៩១៣ ករណី និងមានអ្នកស្លាប់សរុប ៤៨,៩៥៤ នាក់ ហើយបានឈរក្នុងចំណាត់ថ្នាក់ទី២ ជាប្រទេសដែលមានករណី COVID-19 ច្រើនបំផុតបន្ទាប់ពីអាមេរិក។

    ប្រេស៊ីលធ្លាប់បានបញ្ជាក់ពីករណីដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី២៦ ខែកុម្ភៈ។ វាធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះកាន់តែទន់ជ្រាយ នៅពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រស៊ីលមានសេដ្ឋកិច្ចមិនល្អស្រាប់។ ទំហំពិតប្រាកដនៃការផ្ទុះឡើងនៅក្នុងប្រទេសប្រេស៊ីល គឺលើសពីតួលេខផ្លូវការដែលត្រូវបានចេញផ្សាយ ដោយសារភាពមិនច្បាស់លាស់ជាមួយជំងឺ និងកង្វះការធ្វើតេស្ដរកមេរោគ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: