ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ ទេីបសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូន

    BY Khmernote Media June 20, 2020
    បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ  ទេីបសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូន

    រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារទេីបសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះម្ដាយមីងរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង កាលពីវេលា ម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ដេកក្នុងផ្ទះឈើលើថ្មក្រោមមួយខ្នងអត់លេខស្ថិតនៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ស្រឿយ សាំងរូស្សា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះម្ដាយមីងដែលជាផ្ទះកេីតហេតុខាងលេីនិងមានប្រពន្ធឈ្មោះ ជុំមុត សុធាវី អាយុ ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនស្រីម្នាក់ក្នុងបន្ទុក ។ តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតបានឱ្យដឹងថាជនរងគ្រោះជាមនុស្សប្រេីប្រាស់គ្រឿងញៀននិយាយមិនស្តាប់ហើយមានប្រពន្ធបានកូនស្រីមួយ តែមិនរស់នៅជាមួយគ្នានោះទេ ទេីបប្រពន្ធសម្រេចចិត្តចុះចេញទៅរស់នៅផ្ទះជួលផ្សេងគ្នាដោយសារតែការនិយាយមិនស្តាប់រឿងប្រេីប្រាស់គ្រឿងញៀន ហើយជនរងគ្រោះចេះតែមករស់នៅជាមួយនឹងម្ដាយមីង​​​​​ ដោយមិនធ្វើការអ្វីបានឋិតថេរដូរគេឯងនោះទេ ។

    ប្រភពសាច់ញាតិបានបន្តទៀតថាលុះមកដល់យប់ថ្ងៃកេីតហេតុខណៈពេលដែលសាច់ញាតិបាននាំគ្នាឡើងទៅសំរានលេីផ្ទះដូចសព្វដង ហើយគាប់ជួនពេលនោះស្ត្រីជាមីងបានដេីរចុះមកក្រោមផ្ទះក៏ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនជាមួយនិងខ្សែខ្មៅជាប់ប្រលោះឥដ្ឋខ្យល់ក្នុងបន្ទប់ដេកក្រោមផ្ទះបាត់មាត់បាត់កតែម្តងហើយ ភ្លាមៗនោះគាត់ក៏បានស្រែកផ្អើលឆោឡោថា “ជួយផងៗ! ក្មួយរបស់គាត់ចងក ” ទេីបផ្អើលបងប្អូនប្រជាពលរដ្ឋដែលជាអ្នកជួលផ្ទះរបស់គាត់និងប្រជាពលរដ្ឋដែលនៅអង្គុយផឹកស៊ីនៅផ្លូវកែងមាត់ច្រកចូលនាំគ្នាចេញមកជួយកាត់ខ្សែចំណង រួចដាក់ជនរងគ្រោះមកក្រោមដេីម្បីជួយសង្គ្រោះ បឋមតែពេលដាក់មកដល់ក្រោមជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយទេីបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានដឹងផងដែរ។

    ក្រោយមកគេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានដឹកនាំដោយលោកវរសេនីយ៍ត្រី ណេង សាមឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះទៅកន្លែង កើតហេតុរួចហើយក៏បានទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យបច្ចេកទេសរាជធានីភ្នំពេញ អោយចុះទៅពិនិត្យនិងធ្វេីកោសល្យវិច័យសពរួចរាល់ ហើយទើបធ្វើលិខិតប្រគល់សពឲ្យជនរងគ្រោះចាត់ចែងយកទៅវត្តសំបួរមាសធ្វើបុណ្យតាមប្រពៃណី ៕


    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay