ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នេះហើយជាម្ចាស់ឡាន Lexus RX400h ដែលបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនបើករត់គេចខ្លួន , សមត្ថកិច្ចឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ

    BY Khmernote Media June 20, 2020
    នេះហើយជាម្ចាស់ឡាន Lexus RX400h ដែលបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនបើករត់គេចខ្លួន , សមត្ថកិច្ចឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ

    កាលពីល្ងាចមិញនេះមានការចែកចាយតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបង្ហាញពីទិដ្ឋភាពរថយន្តស៊េរីទំនើបម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឥលូវនេះលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងពីការឃាត់ខ្លួនម្ចាស់រថយន្ត Lexus RX400h ពណ៌ស ខាងលើបានតាំងពីយប់មិញ។

    លោកផែង វណ្ណៈ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការ​រង​ នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ចរាចរណ៍​ បាន​អោយដឹងថា​ រថយន្ដ​ Lexus RX 400h ដែល​បេីកបំបុក​មន្ត្រី​នគរបាល​ចរាចរណ៍​ នៅ​រង្វង់​មូល​ ចោមចៅ​ កាលពី​ល្ងាចថ្ងៃទី​ ១៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ ម្សិល​មិញ​ ត្រូវ​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​បានហេីយ​ ។ ខណៈ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ធ្វើការ​សួរ៕ ប្រភពរូបថត លោក ផែង​ វណ្ណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay