ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កាន់តែធ្ងន់! ស្លាកលេខ Lexus RX400h ពណ៌ស ដែលបុរសម្នាក់បានបើកបុកមន្ត្រីនគរបាលចរាចរណ៍នៅចោមចៅ តាមពិតជាស្លាកលេខរបស់រថយន្ដ​ តាកូម៉ា ដែលបានបាត់កាលពីឆ្នាំទៅ

    BY Khmernote Media June 20, 2020
    កាន់តែធ្ងន់! ស្លាកលេខ Lexus RX400h ពណ៌ស ដែលបុរសម្នាក់បានបើកបុកមន្ត្រីនគរបាលចរាចរណ៍នៅចោមចៅ តាមពិតជាស្លាកលេខរបស់រថយន្ដ​ តាកូម៉ា ដែលបានបាត់កាលពីឆ្នាំទៅ

    រថយន្តស៊េរីទំនើបម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត Lexus RX400h ពណ៌ស ខាងលើបានតាំងពីយប់មិញ។

    ចំពោះមូលហេតុដែលបុរសខាងលើបើកឡានបំបុកសមត្ថកិច្ចរួចហើយរត់ ដំបូងគេសង្ស័យថាអាចទាក់ទងជាមួយនឹងរថយន្ត Lexus RX400h ខាងលើ ពាក់ស្លាកលេខដែលគេបាត់។ ស្លាកលេខ​ 2AU-2064 ភ្នំពេញ​ ជា​ស្លាក​លេខ​រថយន្ដ​ តាកូម៉ា​ ដែលជនរងគ្រោះ​ បាត់កាលពីថ្ងៃទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ឥលូវ​បែរជាមកពាក់នៅលេី​ រថយន្ត​ Lexus RX400h ទៅវិញ​ អាចជាមូលហេតុនេះហើយទើប​បានជាខ្លាច​មន្ត្រី​នគរបាល​ចរាចរណ៍​។ សង្ស័យ​តែរថយន្ត​អត់​បង់ពន្ធ​នាំចូល​ទេ​ ?

    ប្រភពរូបថត៖លោកផែង វណ្ណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay