កូវីដ-១៩

អបអរសាទរ! គ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយម្នាក់ទៀតហើយ នៅសល់តែ២នាក់ទៀតប៉ុណ្ណោះ

BY
Khmernote Media
June 21, 2020

ក្រសួង​សុខាភិបាល​បានធ្វើការ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ​ថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។

អ្នក​ជា​សះស្បើយ​រូប​នេះ គឺជា​បុរស​ជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

Share This Post: