ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសអ្នកត្បាញហូលផាមួងម្នាក់ឆ្លៀតជួញដូរគ្រឿងញៀន តែត្រូវអស់លក្ខណ៍ក្រោយឆែកឃើញថ្នាំ១០កញ្ចប់ធំ

    BY Khmernote Media June 21, 2020
    បុរសអ្នកត្បាញហូលផាមួងម្នាក់ឆ្លៀតជួញដូរគ្រឿងញៀន តែត្រូវអស់លក្ខណ៍ក្រោយឆែកឃើញថ្នាំ១០កញ្ចប់ធំ

    រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសប្រទះឃើញជិះម៉ូតូតែម្នាក់ឯង ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១០កញ្ចប់ធំ រួចនាំយកទៅសាកសួរបន្ត ។

    ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជិតស្ពានដែក(ចំការដូង) ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិឬស្សី ក្រុម១៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យបានប្រាប់ក្រុមការងារខ្មែរណូតពីដំណើររឿងនេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ អោយកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា ជាមួយកម្លាំងអន្តរាគមន៍ពិសេស បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលរាត្រី ខណៈពេលចេញល្បាតតាមបណ្ដោយផ្លូវ៣៧១ មកដល់ចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតែម្នាក់ឯង ដោយមានអាការៈគួរឲ្យសង្ស័យ ក៏ធ្វើការឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ១០កញ្ចប់តូចធំ រួចឃាត់ខ្លួននាំយកទៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីសាកសួរបន្តតែម្ដង។

    លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៍ដោយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅតែខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការល្បាតទប់ស្កាត់បទល្មើស រក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ មិនរាថយឡើយ គឺដើម្បីការពារសុខសុវត្ថភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយសេចក្តីក្លាហានជាទីបំផុត។

    ចំពោះជនសង្ស័យដែលកម្លាំងលោកឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ យឹម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដូង ឃុំកណ្ដាល ស្រុកបាទី ខេត្តតាកែវ មុខរបរត្បាញហូលផាមួង (មានសារជាតិញៀនក្នុងទឹកនោម) ។ វត្ថុតាងដែលចាប់យករួមមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១០កញ្ចប់ (០៩កញ្ចប់ថង់ធំ និង០១កញ្ចប់ថង់តូច, ទូរស័ព្ទដៃ ចំនួន ០២គ្រឿង(ចាស់) ។ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream C125) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខតាកែវ 1S-2473 ។

    បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay