ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាក់នារីភេទ៣ម្នាក់របួសធ្ងន់ ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ តែមិនសម្រេច ហើយខំរត់គេចខ្លួនជាច្រើនថ្ងៃ ចុងក្រោយនៅតែគេចមិនរួចពីកណ្តាប់ដៃសមត្ថកិច្ច

    BY Khmernote Media June 21, 2020
    ចាក់នារីភេទ៣ម្នាក់របួសធ្ងន់ ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ តែមិនសម្រេច ហើយខំរត់គេចខ្លួនជាច្រើនថ្ងៃ ចុងក្រោយនៅតែគេចមិនរួចពីកណ្តាប់ដៃសមត្ថកិច្ច

    នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញរបស់លោកវរសេនីយ៍ទោលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នាវេលាម៉ោង ០៦និង០៥ នាទីភ្លឺនេះនៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះប្រត្តិបត្តិការបង្ក្រាបករណី (ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ) មិនបានសម្រេចដោយយកកាំបិតចាក់ទៅលើជនរងគ្រោះ មួយករណីនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

    ១-ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ១៨ ឆ្នាំមានទីលំនៅភូមិអូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពផ្ទាល់)។
    ២-ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង(ជាបក្សពួក)។
    -ដកហូតសម្ភារៈភស្តុតាងមាន៖
    -ស្បែកជើងផ្ទាត់ពណ៌ខ្មៅមានខ្សែពណ៌លឿងចំនួន១គូរ
    -កូនកាំបិតចិត្តបន្លែមានដងពណ៌លឿងចំនួន១
    -ខោខូវបូយជើងវែងជារបស់ជនរងគ្រោះចំនួន១

    លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីហិង្សាមួយបានកើតឡើងនៅចំណុចបន្ទប់ ជួលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះគឺមានជនរងគ្រោះឈ្មោះនឿន រ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ (ជាភេទទី៣) មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មកជួលបន្ទប់ស្នាក់នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានជនសង័្សយធ្វើសកម្មភាចាក់លើដងខ្លួនជាច្រើនកាំបិត បណ្តាលឱ្យទទួលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅពេលដែលជនរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងឱ្យជួយរួចមក។ ក្នុងពេលធ្វើសកម្មភាព និងកំពុងផ្អើលឆោឡោនេះជនសង័្សយបានធ្វើសកម្មភាពរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង ដោយពុំទាន់យកបាននូវទ្រព្យសម្បត្តិអ្វីនោះទេ រហូតដល់ពេលនេះជនរងគ្រោះនៅសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ។

    លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ថាតាមរយៈសកម្មភាពខាងលើនេះ និងឆ្លងតាមរយៈការចង្អុលដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការ និងលោកស្នងការរងទទួលផែនផ្ទាល់ លោកបានដឹកនាំសហការណ៍ធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅកំណត់បានអំពីមុខសញ្ញាដែលធ្វើសកម្មភាពនេះនិងឈានទៅធ្វើការឃាត់ខ្លួនបានដែលលទ្ធផលជំហ៊ានដំបូងនេះ គឺជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានចេតនាប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើ នារាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចកើតហេតុនោះប្រាកដមែន។

    លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ដោយមានការចង្អុលដឹកនាំរបស់ឯកឧត្តមស្នងការ និងដោយបានការចូលរួមសហការណ៍ពីមន្រ្តីនគរបាលជំនាញ រួមទាំងបានការចូលរួមផ្តល់ព័ត៌មានពីមហាជនផងទើបសមត្ថកិច្ចនគរបាលសម្រេចបាននូវលទ្ធផលដូចពេលនេះ ជាមួយនេះដែរលោកស្នងការរងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មហាជនបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាល និងសូមបងប្អូនប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផង ដូចក្នុងករណីខាងលើនេះ គឺផ្តើមពីការទុកចិត្តពីជនរងគ្រោះចំពោះជនសង័្សយទើបបង្កឱកាសឱ្យជនសង័្សយឆ្លៀតធ្វើសកម្មភាពបានហើយក៏សូមមេត្តាជួយផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាល ក្នុងករណីបានជួបប្រទះនូវឧប្បត្តិហេតុណាមួយក្នុងមូលដ្ឋាន។ ជនសង័្សយទាំងពីរនាក់ព្រមទាំងវត្ថុតាងផងត្រូវបានសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay