កូវីដ-១៩

BREAKING NEWS! Worldometers បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះកើនដល់ ៩លាននាក់

BY
autoadmin
June 22, 2020

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ Worldometers សម្រាប់ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើដល់ ៩ លាននាក់ ខណៈមានអ្នកស្លាប់សរុបចំនួន ៤៧០,០០០នាក់ (៤៧ម៉ឺន) ។ គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃនេះផ្ទាល់ ចំនួនអ្នកឆ្លងជំងឺ COVID-19 មានចំនួន ៩,០៤៦,០៨០ នាក់ ខណៈអ្នកស្លាប់សរុបមាន ៤៧០,៧០៣ នាក់។ ប្រទេសទាំង ៥ ដែលមានករណីច្រើនបំផុតនៅតែជា សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងចក្រភពអង់គ្លេស។

ប្រទេសដែលមានការឆ្លងជំងឺ COVID-19 ច្រើនបំផុតនៅតែជាសហរដ្ឋអាមេរិក ដោយមានករណីឆ្លងសរុប ២,៣៥៦,៦៥៧ នាក់ ខណៈមានការស្លាប់រហូតដល់ទៅ ១២២,២៤៧ នាក់។ ប្រទេសដែលឈរនៅលេខរៀងទី២ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងសរុប ១,០៨៦,៩៩០ នាក់ ហើយអ្នកស្លាប់មាន ៥០,៦៥៩ នាក់ ។ ប្រទេសដែលឈរនៅលេខរៀងទី៣ គឺប្រទេសរុស្ស៉ី ដោយមានអ្នកឆ្លងសរុប ៥៨៤,៦៨០ នាក់ ប៉ុន្តែប្រទេសនេះមានភាគរយស្លាប់តិចជាងប្រទេសដទៃ ដោយមានអ្នកស្លាប់ជាង ៨,១១១ នាក់ ប៉ុណ្ណោះ។ តារាងខាងក្រោមនេះគឺជាលេខរៀងប្រទេសដែលមានការឆ្លងជំងឺច្រើនជាងគេបំផុត៖

អត្ថបទ៖ លីដា
ប្រភព៖ Worldometers

Share This Post: