ព័ត៌មានជាតិ
យុវជនម្នាក់ជិះម៉ូតូលឿនពេកជ្រុលបុកនគរបាលកំពុងឈរសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំ បណ្តាលឲ្យបាក់ភ្លៅម្ខាង
BY Khmernote Media
June 22, 2020
រាជធានីភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកនគរបាលមួយរូបកំពុងឈរសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំបើកឆ្លងកាត់ បណ្តាលឲ្យនគរបាលរូបនោះរងរបួសបាក់ភ្លៅខាងស្តាំម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នគរបាលដែលរងរបួសបាក់ភ្លៅមានឈ្មោះ ម៉ាក់ សាម៉ុនសៅរ៍ម៉ា មានឋានៈជាអនុសេនីយ៍ត្រី បម្រើការនៅប៉ុស្តិរដ្ឋបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ក្រោយកើតហេតុ យុវជនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕




ដោយ៖ បងម៉េងខ្មែរណូត