ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ូតូនិងរ៉ឺម៉កដឹកទឹកកក បុកគ្នាបណ្ដាលឱ្យភាគីខាងម៉ូតូបានដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេច

    BY Khmernote Media June 22, 2020
    ម៉ូតូនិងរ៉ឺម៉កដឹកទឹកកក បុកគ្នាបណ្ដាលឱ្យភាគីខាងម៉ូតូបានដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេច

    រាជធានីភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងរ៉ឺម៉កដឹកទឹកកក បណ្តាលឲ្យបុរសម្នាក់ ដួលបោកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង ៣ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារច្រាំងចំរះ ស្ថិតក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ ។

    សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ប្រាប់ពីដំណើររឿងថា មុនកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានអាយុប្រហែល២៥ឆ្នាំ ពាក់អាវដៃវែងពណ៌ខ្មៅ និងខោខ្លីប៉ារ៉ា បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-8608 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកទឹកកក ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1IG-9261 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង មិនដឹងយ៉ាងម៉េចអ្នកបើកទាំងសងខាង បានបុកគ្នាបណ្ដាលឲ្យភាគីម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកម៉ូតូខូចខាតមួយកំណាត់ខាងមុខ និងរៀចកង់មុខយ៉ាងដំណំ។ ភ្លាមៗនោះម៉ូតូរ៉ឺម៉កដឹកទឹកកកមិនបានឈប់នៅកន្លែងកើតហេតុទេ ព្យាយាមបើករត់តែត្រូវសមត្ថកិច្ចឃាត់ ទើបអ្នកបើកបានឈប់រ៉ឺម៉ករួចចុះគេចខ្លួនបាត់។

    ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅឯវត្តទឹកថ្លា ដើម្បីរង់ចាំបងប្អូនសាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ រីឯម៉ូតូភាគីទាំងសងខាង សមត្ថកិច្ចបានយកទៅរករក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay