កូវីដ-១៩

សាំងហ្គាពួរមានករណីកូវីដ១៩ កើនឡើងសរុប ៤២,៣១៣នាក់ បន្ទាប់ពីរកឃើញករណីថ្មីចំនួន ២១៨ នៅថ្ងៃច័ន្ទនេះ

BY
autoadmin
June 22, 2020

សាំងហ្គាពួរបានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២១៨ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ រួមទាំងករណី ១ ដែលត្រូវបានរកឃើញនៅក្នុងសហគមន៍។ ចំនួននេះធ្វើឱ្យសាំងហ្គាពួរមានករណីសរុប ៤២,៣១៣ នាក់ និងការស្លាប់សរុបចំនួន ២៦នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃបឋមថា ករណីនៅក្នុងសហគមន៍ម្នាក់នោះ គឺជាអ្នកកាន់លិខិតឆ្លងដែនការងារប៉ុន្តែរស់នៅក្រៅអន្តេវាសិកដ្ឋាន ដែលត្រូវបានគេរាប់ជាករណីក្នុងសហគមន៍ ហើយក្រៅពីនោះសុទ្ធតែជាពលករស្នាក់ក្នុងអន្តេវាសិកដ្ឋាន។

សាំងហ្គាពួរក៏ទើបតែឈានចូលដំណាក់កាលទី២ នៃការបន្ធូរបន្ថយការរឹតត្បឹតកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបានដាក់អនុវត្តយ៉ាងយូរថ្ងៃដើម្បីទប់ទល់នឹងជំងឺ COVID-19 ។ ចាប់តាំងពីពេលនោះមកគេឃើញមានហ្វូងមនុស្សជាច្រើននៅតាមផ្លូវ Orchard Road ហើយពលរដ្ឋក៏ត្រូវបានអនុញ្ញាតឱ្យចូលអង្គុយបរិភោគអាហារជុំគ្នាបាន។ ចំណែកកន្លែងគោរពបូជាក៏ត្រូវបានបើកទ្វារវិញដែរ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេអាចមានសមាជិកតែ ៥០នាក់ ប៉ុណ្ណោះ។ ចំណែកវិហារឥស្លាមមួយចំនួនក៏គ្រោងនឹងបើកទ្វារនៅថ្ងៃសុក្រខាងមុខនេះ ដោយអ្នកចង់ចូលរួមអាចចាប់ផ្ដើមរាប់សមាជិកជាបណ្ដើរៗពីពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: